​១៧​ពាក្យ​​​​​​ មាន​​ន័យ​ខុស​គ្នា​​​បែប​អង់គ្លេស​​ និង​បែប​​​អាមេរិកកាំង​

​អង់គ្លេស​ ជា​ភាសា​អន្តរជាតិ​ដែល​ប្រទេស​ជុំវិញ​ពិភព​លោក​​​ជ្រើស​រើស​យក​​ ដើម្បី​ទំនាក់​ទំនង​គ្នា​បែប​ផ្លូវរដ្ឋ​ ​ជំនួញ​​រកស៊ី សិក្សាអប់រំ ឬ​បែប​​ទេសចរណ៍​ជា​ដើម។

 

​១៧​ពាក្យ​​​​​​ មាន​​ន័យ​ខុស​គ្នា​​​បែប​អង់គ្លេស​​ និង​បែប​​​អាមេរិកកាំង​

 

 

អង់គ្លេស​​​ជា​ភាសា​​ផ្លូវការ​​​របស់​​​ប្រទេស​ ​និង​តំបន់​ចំនួនជិត​​៦០ ​នៅ​ទូទាំង​ពិភពលោក។ ភាសា​នេះ​ ត្រូវ​បាន​គេ​និយាយ​​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​ភាគច្រើន​នៅ​ប្រទេស​អង់គ្លេស​ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អៀរឡង់ នូវែលហ្សេឡង់ ​អាហ្វ្រិក ប្រទេស​តាម​សមុទ្រ​ការ៉ាបៀន និង​​នៅ​អាស៊ីអាគ្នេយ៍​ជា​ច្រើន​ទៀត។ ​ពាក្យ​ចំនួន​ ១៧​ខាង​ក្រោម​ ត្រូវ​គេ​ដឹង​ថា​មាន​អត្ថន័យ​​​ខុស​គ្នា​រវាង​​ភាសា​អង់គ្លេស បែប​អង់គ្លេស (UK) និង​ភាសា​អង់គ្លេស​បែប​អាម៉េរិកាំង (US) ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​​មួយ​ចំនួន​​មាន​ការ​ភ័ន្ត​ច្រឡំ​។

 

1. A jumper
UK: អាវយឺត​​សម្រាប់​រដូវ​រងា
​US: សំដៅ​លើ​មនុស្ស​​​លោត​​ពីលើ​អគារ​ ឬ​ស្ពាន​ធ្វើ​អត្តឃាត

 

2. A rubber
UK: ជ័រលុប​
​US: ស្រោមអនាម័យ

 

3. Nappy
UK: កន្ទបកូន​ង៉ែត
US: (គុណ.​) ដែល​​រួញ ឬ​ក្រញ៉ាញ់​ សំដៅ​លើសក់​

 

4. The first floor
UK: ជាន់​ខាង​លើ​ជាន់​ផ្ទាល់ដី​​
US: ជាន់​ផ្ទាល់​ដី​

 

5. Blinkers
UK: របាំង​ភ្នែក​សេះ​
US: សញ្ញា​បង្ហាញ​ផ្លូវ​រថយន្ត​

 

6. A casket
UK: ប្រអប់​គ្រឿង​អលង្ការ​
US: មឈូស​

 

7. Fancy dress

UK: ឈុត​​​មិន​ផ្លូវ​ការ​សម្រាប់​​​ពិធី​ជប់​​លៀង​​​ដូច​ពាក់ជា​​តួត្លុក តុក្កតា​​​​
US: ឈុត​ផ្លូវការ​​ក្នុង​ពិធី​ជប់​​លៀង​​​​​​​បែប​ថ្លៃថ្នូរ​

 

8. A geezer
UK: ​​មនុស្ស​​ទំនើង​
US: មនុស្ស​ចំណាស់

 

9. Homely
UK: ​ប្រើ​សម្រាប់​ពណ៌នា​​​​ផ្ទះ​​ដ៏​មាន​ផាសុកភាព​ និង​កក់ក្ដៅ​​​
US: ប្រើ​ពណ៌នា​អ្នក​ណា​ម្នាក់​​​ដែល​​មាន​រូបរាង​​ធម្មតា​ ឬ​អាក្រក់​​​​​

 

10. A hoo-ha
UK: ​ជម្លោះ ឬ​ការ​ខ្វែង​​គំនិត​គ្នា​
US: ​ប្រដាប់​ភេទ​នារី​

 

11. A moot point
UK: ​អ្វី​​ដែល​បង្កើត​ឡើង​សម្រាប់​ពិភាក្សា​ដេញដោល
US: អ្វីៗ​ដែល​មិន​ទាក់ទង​គ្នា

 

12. Nervy
UK: ដែល​ជ្រួលច្រាល់​ចិត្ត​​
US: ដែល​​ជឿជាក់​ ក្លាហាន​

 

13. Peckish
UK: ឃ្លាន​តិចៗ​
US: ដែល​ឆាប់​ខឹង​​ក្រោធ

 

14. A run-in
​UK: ការ​បញ្ចប់​​ការប្រកួត​
US: ជម្លោះ

 

15. Shattered
UK: អស់​កម្លាំង​ខ្លាំង​
US: ស្លុត​ចិត្ត​ខ្លាំង​

 

16. Solicitor
UK: អ្នក​តំណាង​ផ្នែក​ច្បាប់ ឬ​មេធាវី
US: ​អ្នក​លក់​ក្នុង​ហាង​

 

17. Through
UK: ​​អំឡុង​ពេល
US: រហូតដល់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Independent ​