Facebook​ ​​ទទួលស្គាល់លួចតាមដាន អ្នកប្រើប្រាស់យ៉ាងសម្ងាត់

Facebook​ ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​ ​Facebook​ ​បាន​កត់ត្រា​ ​និង​ទិញ​នូវ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​​អ្នក​ប្រើប្រាស់​ស្ទើរ​តែ​គ្រប់គ្នា។

 

Facebook​ ​​ទទួលស្គាល់លួចតាមដាន អ្នកប្រើប្រាស់យ៉ាងសម្ងាត់

 

ក្នុង​នោះ​មាន​របាយការណ៍​ស្រាវជ្រាវ​មួយ​បង្ហាញ​ ​Facebook​ ​អាច​ដឹង​ថា​អ្នក​ចូល​គេហទំព័រ​អាសអាភាស​ ​ឬ​គេហទំព័រ​នានា​ស្រប​ពេល​បើក​ ​Facebook។

 

Facebook​ ​​ទទួលស្គាល់លួចតាមដាន អ្នកប្រើប្រាស់យ៉ាងសម្ងាត់

 

ជុំ​វិញ​ការ​លើក​ឡើង​នេះ​អ្នក​នាំ​ពាក្យ​ ​Facebook​ ​ទទួល​ស្គាល់​ ​ពួក​គេ​ពិត​ជា​កត់ត្រា​រាល់​ទិន្នន័យ​ការ​ចូល​គេហទំព័រ​នានា​របស់​អ្នក​ប្រើប្រាស់​ ​ព្រោះ​ទិន្នន័យ​ទាំង​នោះ​អាច​សម្រួល​ដល់​ការ​កំណត់​គោលដៅ​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម។ អ្នក​នាំ​ពាក្យ​ខាង​លើ​បន្ថែម​ ​ទិន្នន័យ​ទាំង​នោះ​ ​Facebook​ ​សន្យា​រក្សា​យ៉ាង​សម្ងាត់​មិន​ឲ្យ​មាន​ក្រុមហ៊ុន​ណា​អាច​យក​បាន ឬដាក់លក់នោះទេ៕

 

អាន​បន្ត​ ​៖​ សិង្ហបុរី​ក្លាយ​ជា​ប្រទេស​ដំបូង​​ មាន​តាក់ស៊ី​បើក​អត់​តៃកុង​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​scoopwhoop