កិច្ចប្រជុំ​គណៈកម្មការចម្រុះព្រំដែនកម្ពុជា-​វៀតណាម​បិទបញ្ចប់នៅមុននេះបន្តិច

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មានានទីមុននេះថា​ កិច្ចប្រជុំចង្អៀតរបស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមានិង​បោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ​បានបិទបញ្ចប់ហើយនៅវេលាម៉ោង២និង៣០នាទី​រសៀលថ្ងៃទី២៩ សីហា ២០១៦នេះ ។

ចំពោះលទ្ឋផលភាគីទំាងពីរ​បានឯកភាពគ្នានឹងធ្វើលិខិតរួមមួយផ្ញើទៅកាន់​នាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរពិនិត្យ​ចុះហត្ថលេខា មុន​ពេលផ្ញើបន្តទៅប្រធានាធិបតីបារំាង​ដើម្បីសុំបញ្ជូនអ្នកជំនាញ​បច្ចេកទេស និងផែនទី ។