ដំណាំ ​«ម្ជូរ​ល្មម»​ ​ត្រូវបាន​ដាំ​នៅ​ភូមិ​រុន​តា​ឯក​ដើម្បី​ផលិត​ជា​តែ​និង​តំណាប់​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-29-2016, 2:29 pm         327

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដំណាំ ​«ម្ជូរ​ល្មម»​ ​ត្រូវបាន​ដាំ​នៅ​ភូមិ​រុន​តា​ឯក​ដើម្បី​ផលិត​ជា​តែ​និង​តំណាប់​​សៀមរាប​៖ ដើម​ម្ជូរ​ល្មម ឫ​ភាសា​អង់គ្លេស​ហៅថា Rosella ត្រូវបាន​ដាំ​សាកល្បង​នៅលើ​ដី​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​។ អ្នកជំនាញ​អះអាងថា ម្ជូរ​ល្មម ឫ​Rosella មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ហើយ​គេ​អាច​ប្រើ​វា​សម្រាប់​ឆុងតែ និង​ធ្វើ​តំណាប់​ជាដើម​។​

​ខុសពី​ពេលមុន ដែល​រុក្ខជាតិ​ម្ជូរ​ល្មម ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​មើលរំលង និង​មិន​បានដឹង​ពី​អត្ថប្រយោជន៍​របស់​វា​។ កាលពីពេល​ថ្មីៗ​នេះ ម្ជូរ​ល្មម​ត្រូវបាន​ដាំ​ដុះ ហើយ​គេ​រំពឹងថា វា​នឹងមាន​ទីផ្សារ​ល្អ​ទៅ​ថ្ងៃ​ខាងមុខ​។​

​ម្ជូរ​ល្មម​ត្រូវ​បានដាក់​ដាំ​សាកល្បង​នៅលើ​ផ្ទៃដី​៤​ហិកតា ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​។ អ្នកជំនាញ​យល់ថា សណ្ឋាន​ដី​នៅ​ភូមិ​រុន​តា​ឯក​មាន​ភាព​អំណោយផល និង​សមស្រប​ក្នុង​ការដាំ​ដំណាំ​ប្រភេទ​នេះ​។ លោក Todd Anthony ទីប្រឹក្សា​ស្ម័គ្រចិត្ត​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​ជា​អ្នកជំនាញ​ខាង​ដំណាំ​ម្ជូរ​ល្មម​បាន​ឲ្យ​ដឹងថា រុក្ខជាតិ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​។ វា​ជួយ​បញ្ចុះ​សំពាធ​ឈាម និង​ធ្វើ​ឲ្យ​ដំណើរ​ការរត់​របស់​ឈាម​បានល្អ ជាពិសេស​នោះ​វា​បង្កើន​ថាមពល​ក្នុង​ខ្លួន​របស់​មនុស្ស​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ ព្រោះ​រុក្ខជាតិ​នេះ​សម្បូរ​ដោយ​សារធាតុ​វីតាមីន​សេ​ខ្ពស់​។​

ដំណាំ ​«ម្ជូរ​ល្មម»​ ​ត្រូវបាន​ដាំ​នៅ​ភូមិ​រុន​តា​ឯក​ដើម្បី​ផលិត​ជា​តែ​និង​តំណាប់​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-29-2016,  2:29 pm         327

​លោក Anthony ដែល​វិនិយោគ​លើ​ដំណាំ​ម្ជូរ​ល្មម​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ឲ្យ​ដឹង​ទៀតថា Rosella ឫ​ម្ជូរ​ល្មម ជា​រុក្ខជាតិ​ដែល​ធន​នឹង​អាកាសធាតុ​។ លោក​បញ្ជាក់ទៀតថា ដើម​ទាំងមូល​របស់​ម្ជូរ​ល្មម សុទ្ធតែ​អាច​ប្រើប្រាស់​បាន​ទាំងអស់ មាន​ស្លឹក ដើម ធាង និង​ផ្លែ​ជាដើម ដែល​គេ​អាច​ផលិត​ជា​តែ ភេសជ្ជៈ និង​តំណាប់​ជាដើម​។​

​ក្នុងដំណាក់កាល​ដំបូង​នេះ ម្ជូរ​ល្មម​អាច​នឹង​ចរាចរ​លក់​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ហើយ​វា​ជា​ឳ​កាស​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ ដើម្បី​ទស្សនា និង​ជាវ​វា​យកទៅ​ទទួលទាន​។ ក្រៅពីនេះ​អ្នកជំនាញ​ក៏បាន​ស​ម្លឹ​ក​ទីផ្សារ​នៅតាម​សណ្ឋាគារ​ធំៗ​ក្នុង​ក្រុង​សៀមរាប​ផងដែរ ជាពិសេស​ទេសចរ​បរ​ទេស ដែល​ចាប់អារម្មណ៍​ខ្លាំង​លើ​ភេសជ្ជៈ​តែ Rosella នេះ​៕