អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់​ និងវត្ថុតាងមួយចំនួន

(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក ដឹកនាំដោយលោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ​បើកប្រតិបត្តិការ​បង្ក្រាបករណីជួញដូរគ្រឿងញៀន​ និងឃាត់ខ្លួន​ជនសង្ស័យ២នាក់ជាបន្ដបន្ទាប់ ព្រមទាំងវត្ថុតាងផ្សេងទៀត នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២៩ ខែសីហានេះថា ក្រោយពីឃាត់ខ្លួនបានហើយអាវុធហត្ថធ្វើការសាកសួរភ្លាមៗ ពេលនោះជនសង្ស័យ​បានឆ្លើយសារភាពថា ថ្នាំញៀននេះទិញពីជនសង្ស័យម្នាក់ទៀត នៅក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធ ហត្ថស្នាក់ការសន្តិសុខ៥៦៨ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចស្តង់តាងួន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកមេបញ្ជាការ បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន​ គ្រឿងញៀនប្រភេទម៉ាទឹកកក​១ថង់ធំ ស្មើនឹង៥.៤ក្រាម ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦មួយគ្រឿង ទូរស័ព្ទដៃ​២គ្រឿង រថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ និងប័ណ្ណសម្គាល់យានយន្ត​១សន្លឹក ។

លោក បន្ថែមថា ជនសង្ស័យដែលឃាត់បាន ទី១-ឈ្មោះ ​ឈិត ចាន់ថន ​អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក និងទី២-ឈ្មោះ ញិប ឈឿប អាយុ៣១ឆ្នាំ រស់នៅបណ្តោះអាសន្នផ្ទះសំណាក់រ៉ូហ្សា ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បច្ចុប្បន្នជនសង្ស័យទាំង២ ​ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្ដិ៍ទឹកថ្លា កាលពីយប់ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួនផងដែរ។ 

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មុនពេលឃាត់ដល់ការឃាត់ខ្លូន កម្លាំងចម្រុះ​បានចុះធ្វើការត្រួតពិនិត្យតំបន់សង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏បានឃាត់ខ្លូនជនសង្ស័យ១៤នាក់ ​និងថ្នាំមួយចំនួន ផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំទៅ​ការសាកសួរ និងរងចាំកម្លាំងជំនាញ​ធ្វើតេស្ត ស្វែងរកសារធាតុញៀន ​និងចាត់ការបន្ដ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត