គង់ សុជាតិ ពពោះកូនស្រី មានអាយុ១៨សប្តាហ៍ហើយ

ភ្នំពេញ៖ ពិធីការិនីស្រីល្បីឈ្មោះច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ ក្រោយពីរៀបការជាមួយស្វាមី លោក ជា វិបុល អស់រយៈពេលជិត៤ឆ្នាំមក គឺពួកគេទាំងពីរនាក់មានក្តីស្រមៃ ចង់បានកូនជាតំណក់ឈាម របស់ពួកគេ ដើម្បីរឹតចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម។ ហើយនៅពេលនេះក្តីស្រមៃរបស់ពួកគេ បានក្លាយជាការពិតហើយ ដោយសារតែពេលនេះ អ្នកនាងកំពុងតែពពោះកូនស្រី ដែលមានអាយុ១៨សប្តាហ៍និង៥ថ្ងៃ ។

ជួបសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៅមន្ទីរពេទ្យព្យាបាលកម្ពុជា បានប្រាប់ឲ្យដឹងលាយឡំ និងទឹកមុខសប្បាយរីករាយថា នៅពេលនេះអ្នកនាង មានផ្ទៃពោះកូនស្រីតាមក្តីស្រមៃហើយ កូនស្រីម្នាក់នេះធ្វើឲ្យ អ្នកនាងនិងស្វាមី រឹតតែមានសុភមង្គល ព្រោះថាបំណងប្រាថ្នារបស់អ្នកនាង និងស្វាមី គឺចង់បានកូនដែល ជាដំណក់ឈាមរួមគ្នា ។ ហើយពេលនេះអ្នកនាង កំពុងតែខិតខំថែរក្សាសុខភាព ហើយក៏កាត់បន្ថយការងារ ដើម្បីកូនក្នុងផ្ទៃផងដែរ ។

ពិធីការិនីវ័យ៣៨ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា «ដំបូងឡើយខ្ញុំគិតថាខ្ញុំប្រហែល ជាមិនមានកូនទេ ព្រោះថាវ័យក៏ច្រើន ហើយខ្ញុំនិងស្វាមីក៏ស្មុគនិងការងារ ហើយកន្លងមកខ្ញុំក៏ធ្លាប់ទៅពិនិត្យ និងពិភាក្សានៅក្រៅប្រទេស២ដងដែរ តែមិនបានប្រយោជន៍អ្វីឡើយ ហើយរហូតដល់ខ្ញុំបានទទួល ការប្រឹក្សានិងផ្តល់យោបល់ ពីគ្រូពេទ្យថាឲ្យលំហែកាយ ធ្វើអារម្មណ៍ឲ្យសប្បាយ ខ្ញុំក៏សម្រេចចិត្តកាត់ចោល ការងារមួយចំនួន ហើយទៅដើរលេងនៅក្រៅប្រទេស តែដល់ពេលត្រឡប់មកវិញ ខ្ញុំក៏មានកូនតែម្តង» ។

តារាស្រីល្បីឈ្មោះរូបនេះបានប្រាប់ឲ្យដឹងទៀតថា ដំបូងឡើយអ្នកនាងមិនជឿទេ ដោយធ្វើការពិនិត្យជាច្រើនដង តែមិនមានភាពជឿជាក់ទាល់តែសោះ រហូតដល់ទៅពិនិត្យផ្ទៃពោះជាច្រើនដង ទើបជឿជាក់ហើយរហូតមកដល់ពេលនេះ កូនស្រីអ្នកនាងមានអាយុ១៨សប្តាហ៍ និង៥ថ្ងៃហើយ ។

ដោយឡែកទាក់ទង ពេលវេលាសម្រាលវិញ គឺប្រហែលជាអាចពាក់កណ្តាល ខែមករាឆ្នាំ២០១៧ខាងមុខនេះ ដោយអ្នកនាងជ្រើសរើសសម្រាលកូន នៅក្នុងស្រុកមិនចេញក្រៅប្រទេសទេ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ និងស្វាមី លោក ជា វិបុល បានឆ្លៀតពេលដឹកដៃគ្នា ទៅសាងស្នេហាផ្អែមល្ហែមជាមួយគ្នា នៅក្នុងថ្ងៃខួបកំណើត នៅទីក្រុងប៉ារីស ។

ជារឿយៗស្វាមីភរិយាមួយគូនេះ រមែងតែងតែដឹកដៃគ្នា ចេញទៅដើរកម្សាន្តនៅក្រៅប្រទេស ដើម្បីលំហែកាយ និងបង្កើនភាពផ្អែមល្ហែមជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍វ័យក្មេង រឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ ។ ជាក់ស្តែងថ្មីៗនេះ លោក ជា វិបុល បានដឹកដៃភរិយាចេញទៅដើរកម្សាន្ត នៅទីក្រុងប៉ារីស ជាកាដូធ្វើឲ្យភរិយា បានសប្បាយចិត្ត ក្នុងឱកាសបុណ្យខួបកំណើត ។

ចង់ដឹងថាស្វាមីភរិយាមួយគូនេះ មានភាពផ្អែមល្ហែមជាមួយគ្នា នៅលើទឹកដីទីក្រុងប៉ារីស យ៉ាងណា តោះទៅទស្សនាទាំងអស់គ្នា ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload