ស៊យណាស់!! ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនស្លាប់…

ស៊យណាស់!! ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនស្លាប់…

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានជិះម៉ូតូចេញពីផ្ទះ មកលោតទឹកពីលើ ស្ពានជ្រោយចង្វាចាស់ ក្នុងបំណងសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយមុនពេលចេញពីផ្ទះ ជនរងគ្រោះ បានប្រាប់ម្តាយថា ចេញទៅជប់លៀង ជាមួយមិត្តភក្តិ។

សមត្ថកិច្ច បានឲ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះ ផាត សុវណ្ណមុន្នី ហៅបញ្ញា អាយុ ១៧ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យ សន្ធរម៉ុក ថ្នាក់ទី១២ ទើបតែប្រលងចប់ ម្តាយឈ្មោះ ផាន់ សុវណ្ណា អាយុ ៥៤ ឆ្នាំ មានមុខរបរធ្វើការ ក្នុងកំពង់ផែភ្នំពេញ មានទីលំនៅផ្ទះលេខ៤៤A ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BE-0337 ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ឡើងទៅលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ជិត ពាក់កណ្តាលស្ពានជ្រោយចង្វា ជនរងគ្រោះ បានចុះពីលើម៉ូតូ ឡើងទៅលើបង្កាន់ដៃស្ពាន រួចលោតចុះក្រោម ដោយមានពាក់ មួកសុវត្ថិភាព តែការលោតសម្លាប់ខ្លួន មិនបានធ្លាក់ចូលក្នុងទឹកទេ ព្រោះគាត់លោតចំកន្លែងគោក។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទង ទៅម្តាយជនរងគ្រោះ ហើយរថយន្តសាមុយ បានដឹកទៅមន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះ ភ្លាមៗផងដែរ៕

ស៊យណាស់!! ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនស្លាប់…

ស៊យណាស់!! ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនស្លាប់…
ប្រភព៖ watphnom

  • ស៊យណាស់!! ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនស្លាប់…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: