​​ឧកញ៉ា ស្រី ចាន់​ថន រង់​ចាំ​​ដំណឹង​ សុខ​ហ៊ុច​ មក​យក​ប្រាក់ ១ពាន់​ដុល្លារ​

​ជំនួយ​ការ​របស់​ឧកញ៉ា ស្រី ចាន់​ថន អគ្គនាយក​​ក្រុម​ហ៊ុន​​ Jet​ Group​ ​​កំពុង​រង់​ចាំ​ដំណឹង​​កីឡាករ​ ម៉ឺន សុខ​ហ៊ុច​ មក​ទទួល​ប្រាក់​១​ពាន់​ដុល្លារ​អាមេរិក​ដែល​ឧកញ៉ាសម្រេច​ជួយ​ឧបត្ថម្ភ​ ​បន្ទាប់​ពី​កីឡាករ​កម្ពុជា​រូប​នេះ​លើក​មុខ​មាត់​ជាតិ​​ ដោយ​ប្រកួត​ឈ្នះ​ខ្សែក្រវាត់ពិភពលោក​កម្រិត​​​ប្រាក់​ក្នុង​​​ព្រឹត្តិការណ៍ Max Muay Thai ​កាល​ពី​យប់​មិញ​នេះ។

 

​​ឧកញ៉ា ស្រី ចាន់​ថន រង់​ចាំ​​ដំណឹង​ សុខ​ហ៊ុច​ មក​យក​ប្រាក់ ១ពាន់​ដុល្លារ​ម៉ឺន សុខហ៊ុច ក្រហម (រូបថត៖ Max Muay Thai)

 

ជំនួយ​ការ​​របស់​ឧកញ៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កំពុង​រង់​​​ដំណឹង​​កីឡាករ ម៉ឺន សុខ​ហ៊ុច មក​យក​ប្រាក់​ពី​​ខ្លួន ដែល​ជា​ប្រាក់​លើក​ទឹកចិត្ត​។ ​បាន​ជា​​ចូល​រួម​​ជួយ​ដល់​កីឡាករ​ សុខ​ហ៊ុច ពី​ព្រោះ​​លោក​ឧកញ៉ា​ចូល​ចិត្ត​ជួយ​អ្នក​ខ្សត់ខ្សោយ ​ពិសេស​ក៏​ចង់​ជួយ​​ជា​ប្រាក់​ខ្លះៗ ​​ដល់​កីឡាករ​កម្ពុជា​​ដែល​បាន​លើក​មុខមាត់​ជាតិ។

 

​ប្រភព​ដដែល​បន្ត​ថា លោក​មិន​ស្គាល់​លេខ​​​ទូរសព្ទ​​សម្រាប់​ទំនាក់ទំនង​ទៅ​កីឡាករ​កម្ពុជា​រូប​នេះ​ឡើយ ពោល​គឺ​រង់​ចាំ​ខាង​កីឡាករ​ទាក់​ទង​មក​ ដើម្បី​ប្រគល់​ប្រាក់​តែ​ប៉ុណ្ណោះ។ ​​កន្លង​មក​លោក​ឧកញ៉ា តែង​ស្រលាញ់​និង​លើក​ស្ទួយ​​វិស័យ​កីឡា​​គ្រប់​ប្រភេទ​។

 

​ក្នុង​នាម​ម្ចាស់​ខ្សែ​ក្រវាត់​មារ៉ាតុន​កម្រិត​ប្រាក់​ មឿន សុខហ៊ុច​ ទទួល​បាន​ប្រាក់​​រង្វាន់​ប្រចាំ​ព្រឹត្តិការណ៍​ Max Muay Thai ​២០​ម៉ឺន​បាត​(​ប្រហែល​ជា​​៥៧៧០​ដុល្លារ​អាមេរិក)៕

 

​​ឧកញ៉ា ស្រី ចាន់​ថន រង់​ចាំ​​ដំណឹង​ សុខ​ហ៊ុច​ មក​យក​ប្រាក់ ១ពាន់​ដុល្លារ​

 

 

មើលវីដេអូ សូមចុច ៖ មឿន សុខហ៊ុច

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​