គ្រូ​ Chelsea ប្រាប់​ Fabregas ត្រង់​ៗ​ថា ​មិន​ចង់​ទុក​រូប​គេ​ឲ្យ​នៅ​តទៅ​ទៀត​

អនាគត​ Cesc Fabregas នៅ​ជាមួយ​ Chelsea ទំនង​ជា​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ បន្ទាប់​ពី​​គេ​ត្រូវ​លោក​ Antonio Conte ប្រាប់​ត្រង់​ៗ​ថាឲ្យ​ចាក​ចេញ។

 

 គ្រូ​ Chelsea ប្រាប់​ Fabregas ត្រង់​ៗ​ថា ​មិន​ចង់​ទុក​រូប​គេ​ឲ្យ​នៅ​តទៅ​ទៀត​លោក​ Antonio Conte និង Fabregas​ 

 

យោង​តាម​ប្រភព​ពី​ The Sun ឲ្យ​ដឹង​ថា​ អ្នក​ចាត់​ការ​ថ្មី​សញ្ជាតិ​អ៊ីតាលី​ របស់​ Chelsea ​ពេញចិត្ត​នឹង​កីឡាករ​ដែល​តស៊ូ​ ពិសេស​គឺ​ស្វាហាប់​ក្នុង​ការ​ប្រយុទ្ធ​ និង​ការពារ ហើយ​គាត់​គិត​ថា​ Fabregas​ ហាក់​ខ្ជិល​ច្រអូស​ មិន​សក្ដិសម​ ក្នុង​ក្រុម​របស់​គាត់។

 

Conte បាន​ចុះ​ហត្ថលេខា​នាំ​យក​សមាជិក​ថ្មី N’Golo Kante មក​ចាប់​ដៃ​គូ​ជាមួយ Nemanja Matic និង Oscar នៅ​តំបន់​បម្រើ​ ធ្វើ​ឲ្យ​ Fabregas បាន​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​ប្រកួត​ដែល Chelsea ឈ្នះ Burnley ៣-០ អតីត​កីឡាករ​ Barcelona វ័យ ២៩​ឆ្នាំ​កុំ​ថា​ឡើយ​លេង​ជា​ជម្រើស​ដំបូង សូម្បី​ ឈ្មោះ​ក្នុង​បញ្ជី​បម្រុង​ក៏​គ្មាន​ដែរ៕

 

គ្រូ​ Chelsea ប្រាប់​ Fabregas ត្រង់​ៗ​ថា ​មិន​ចង់​ទុក​រូប​គេ​ឲ្យ​នៅ​តទៅ​ទៀត​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English