ខឹងនាងមិនព្រមស្រឡាញ់ ចាក់សម្លាប់នាង រួចចាក់ខ្លួនឯង

6 Videos


បុរសម្នាក់លួចស្រឡាញ់នារីម្នាក់ តែនាងមិនព្រមស្រឡាញ់វិញ បានធ្វើឲ្យខាងប្រុសខឹងយ៉ាងខ្លាំង ក៏ទៅចាក់សម្លាប់ដល់តូបកាត់ដេរក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ នេះ ។

ខឹងនាងមិនព្រមស្រឡាញ់ ចាក់សម្លាប់នាង រួចចាក់ខ្លួនឯង

ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មានបុរសម្នាក់បានលួចស្រឡាញ់ជាងកាត់ដេរនៅក្នុងផ្សារជាយូរខែមកហើយ និង ឧស្សាមកសុំស្នេហ៍នាង តែនាងមិនព្រម ក៏បានមកចាក់សម្លាប់នាងនៅក្នុងផ្សារ រួចចាក់ខ្លួនឯងឲ្យរងរបួសធ្ងន់ផងដែរ ។

ខឹងនាងមិនព្រមស្រឡាញ់ ចាក់សម្លាប់នាង រួចចាក់ខ្លួនឯង

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណែម ចន្ធូ អាយុ ២៤ ឆ្នាំ មុខរបរកាត់ដេរ រស់នៅឃុំវាំងចាស់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ រីឯជនបង្កមានឈ្មោះ ស៊ឹម ម៉ូត អាយុ ៣២ ឆ្នាំ រស់នៅភូមិតានាល ឃុំព្រះស្រែ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ។

ខឹងនាងមិនព្រមស្រឡាញ់ ចាក់សម្លាប់នាង រួចចាក់ខ្លួនឯង

មូលហេតុដែលនាំឲ្យមានការចាក់សម្លាប់នេះ កើតឡើងដោយសារតែជនបង្កលួចស្រឡាញ់ជនរងគ្រោះ តែជនរងគ្រោះមិនស្រឡាញ់ ហើយថែមទាំងមានសង្សាទៀតផង ។ ដោយសារបែបនេះទើបជនបង្កទៅចាក់សម្លាប់ជនរងគ្រោះតែម្តង គឺស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយរួចមកក៏ចាក់ខ្លួនឯងតែម្តងបណ្តាលឲ្យរបួសធ្ងន់ផងដែរ ៕

សុថាត់