បញ្ញាសិទ្ធ រវល់​សូម្បី​ពេល​កំពុង​ញុំា​ការ៉េម

កាលពី​សប្ដាហ៍​មុន​ក្រុម​ការងារ Sabay បាន​ប្រទះ​ឃើញ​តារា​ចម្រៀង បញ្ញាសិទ្ធ ទៅ​អង្គុយ​ញ៉ាំ​ការ៉េម​តែ​ម្នាក់ឯង ព្រម​ជាមួយ​គ្នា​នោះ គេ​ឃើញ​លោក​មមាញឹក​ជាមួយ​ខ្សែ​ម្ខាង​ទៀត សូម្បី​កំពុង​ញុំា​ការ៉េម។

 

បញ្ញាសិទ្ធ រវល់​សូម្បី​ពេល​កំពុង​ញុំា​ការ៉េម

 

ក្នុង​រូបភាព និង​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ តារា​ចម្រៀង​ប្រុស​វ័យ ២៧ ឆ្នាំ​ខាង​លើ​អង្គុយ​ញ៉ាំ​ការ៉េម​តែ​ម្នាក់ឯង និង​ជាប់​កំពុង​និយាយទូរសព្ទ​ជាមួយ​នរណា​ម្នាក់ ព្រោះ​មាន​ទូរសព្ទ​មួយ​គ្រឿង​នៅ​ចំពោះ​មុខ ហើយ​លោក​អោន​និយាយ​រហូត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បញ្ញាសិទ្ធ ​និយាយ​ដោយ​ទឹកមុខ​ញញឹមញញែម​ជាមួយ​អ្នក​នៅ​ក្នុង​ទូរសព្ទ​នោះ​ទៀត​ផង។

 

 

តែ​សម្រាប់​អ្នក​ដែល​នៅ​តុ​ជិត​នឹង​ សិទ្ធ បាន​ប្រាប់​ដល់ sabay ថា​ តារា​ចម្រៀង​​ប្រុស​ខាង​លើ​​​កំពុងតែ​​លេង​បណ្ដាញ​សង្គម​ថ្មី​ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​អាច​ចូល​មក​ជជែក​កម្សាន្ត​ជាមួយ​លោក​បាន តែ​មិន​ច្បាស់​ថា​នោះ​ជា​កម្មវិធី​អ្វី​ឡើយ ព្រោះ​គេ​មើល​មិន​សូវ​ច្បាស់៕

 

បញ្ញាសិទ្ធ រវល់​សូម្បី​ពេល​កំពុង​ញុំា​ការ៉េម

 

 

បញ្ញាសិទ្ធ រវល់​សូម្បី​ពេល​កំពុង​ញុំា​ការ៉េម

បញ្ញាសិទ្ធ រវល់​សូម្បី​ពេល​កំពុង​ញុំា​ការ៉េម

អត្ថបទ៖ទ្រី រ៉ាវី