រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

អ្នក​អាច​សិក្សា​អំពី​លក្ខណៈ សុខ​ភាព និង​ពេល​អនាគត យោង​ទៅ​តាម​ចំនួន​ខ្សែ​បន្ទាត់ ដែល​ស្ថិត​នៅ​លើ ក​ដៃ​របស់​អ្នក។ រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ របស់​អ្នក រួច​ស្វែង​យល់​អត្ថន័យ​របស់​វា​ទាំង​អស់គ្នា៖

 

រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

 

បន្ទាត់​ទី​១៖ ខ្សែ​បន្ទាត់​ដំបូង​គេ​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​វា​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សប្បាយ​រីករាយ សុខភាព​ល្អ និង​អាយុ​យឺន​យូរ។ នៅ​ក្នុង​ករណី​ខ្សែ​បន្ទាត់​ដំបូង​ដាច់ ដូច្នេះ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​របស់​អ្នក និង​ត្រូវ​ប្រាកដ​ថា​អ្នក​ទទួល​ទាន​ត្រឹម​ត្រូវ ហើយ​សម្រាក​បន្ធូរ​អារម្មណ៍​បាន​ច្រើន។ ប្រសិន​បើ​ខ្សែ​បន្ទាត់​ដំបូង​ដាច់​ច្រើន​កន្លែង នេះ​អាច​ដោយ​សារ​តែ​ការ​លំបាក ក្នុង​ការ​បំពេញ​ក្តី​សុបិន​ពី​កុមារ​ភាព​របស់​អ្នក។

 

រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

 

បន្ទាត់​ទី​២៖ ខ្សែ​បន្ទាត់​ទី​២ បង្ហាញ​ថា​អ្នក​មាន​ជីវិត​ពេញ​លេញ និង​ជោគជ័យ ហើយ​មាន​ឱកាស​នៃ​ជីវិត​ដ៏​ប្រណិត និង​ទ្រព្យ​សម្បត្តិ​ច្រើន។

 

រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

 

បន្ទាត់​ទី​៣៖ មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​មាន ខ្សែ​បន្ទាត់​ទី​៣ នៅ​លើ ក​ដៃ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន នោះ​បង្ហាញ​ថា​អ្នក​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅ​លើ​អ្នក​ដទៃ នៅ​ក្នុង​ជីវិត​ឯក​ជន ឬ​ការងារ​របស់​អ្នក។ នេះ​មាន​ន័យ​ថា អ្នក​នឹង​ត្រូវ​គេ​ចង​ចាំ​ទុក​ជា​និច្ច។

 

រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

 

បន្ទាត់​ទី​៤៖ ប្រសិន​បើ​អ្នក​មាន​ខ្សែ​បន្ទាត់​ទី​៤ នៅ​លើ ក​ដៃ នោះ​បង្ហាញ​ថា​អ្នក​នឹង​មាន​អាយុ​វែង ហើយ​មាន​កូន​ច្រើន​ទៀត​ផង។

 

នៅ​ក្នុង​ករណី​ខ្សែ​បន្ទាត់​ណា​មួយ​ដាច់ សូម​កុំ​ស្រងាក​ចិត្ត​អី ព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​សុភមង្គល និង​ជោគជ័យ​ផ្ទាល់​ខ្លួន។ អ្នក​គួរ​តែ​ផ្តោត​អារម្មណ៍​លើ​ភាព​ខ្លាំង និង​ទេពកោសល្យ​របស់​អ្នក រួម​ទាំង​របៀប​ប្រើ​ប្រាស់​វា​ឲ្យ​ល្អ​ប្រសើរ​វិញ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ healthytipsworld