ACECOOK ប្តេជ្ញា​បន្ត​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​ផលិត​ផល

ក្រៅ​ពី​រសជាតិ​ឆ្ងាញ់ Acecook តែង​តែ​ស្វែង​រក​ការ​បង្កើត​នូវ​អ្វី​ដែល​ថ្មី និង​ប្តេជ្ញា​នាំ​មក​នូវ​ផលិត​ផល​ជូន​ដល់​អតិថិជន​ប្រើប្រាស់​ដែល​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​នៅ​លើ​សង្វាក់​ផលិតកម្ម​ជា​បច្ចេកវិទ្យា​ទំនើប​នៅ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​រោងចក្រ Acecook  បាន​បំពាក់​ដោយ​ចង្វាក់​ផលិតកម្ម​ស្វ័យ​ប្រវត្តិ ទំនើប រាល់​ឧបករណ៍​ទាំងអស់​សុទ្ធ​តែ​ជា​ឧបករណ៍​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​រួម​បញ្ចូល​ជាមួយ​និង​បច្ចេក​វិទ្យា​នៃ​ការ​ផលិត​មី​កញ្ចប់​កម្រិត​ខ្ពស់​បំផុត​ពី​ប្រទេស​ជប៉ុន។

 

ACECOOK ប្តេជ្ញា​បន្ត​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​ផលិត​ផល

 

ការ​រួម​បញ្ចូល​គ្នា​នេះ​ជំនួយ​ឱ្យ​ការ​ទាញ​យក​នូវ​លក្ខណៈ​ពិសេស​របស់​វត្ថុ​ធាតុ​បាន​ល្អ​ជាង ហើយ​ថែម ទាំង​ធានា​គុណភាព​និង​សុវត្ថិភាព នៃ​ផលិត​ផល​ពី​ដំណាក់​កាល​នៃ​ការ​ជ្រើស​រើស​វត្ថុ​ធាតុ​ដើម ក្នុង​ដំណើរ​ការ​ផលិត រហូត​ដល់​ទទួល​បាន​ផលិត​ផល​សម្រេច។

 

ការ​សន្យា​ដាច់​ខាត​របស់​ Acecook ចំពោះ​អតិថិជន​ប្រើប្រាស់ គឺ​ទំនុក​ចិត្ត​ដែល​មាន​សុវត្ថិភាព ពេល​ដែល​ប្រើ​ផលិត​ផល។ ចាប់​តាំង​ពី​ប្រភព​វត្ថុធាតុ​ដើម​ដែល​មាន​គុណ​ភាព​ច្បាស់​ ​រហូត​ដល់​ការ​បង្កើត​ស្តង់ដារ​នៃ​ការ​ត្រួត​ពិនិត្យ​គុណភាព​យ៉ាង​តឹង​រឹង ដោយ​វត្ថុ​ធាតុ​ដើម​ទាំង​នោះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង។ ម្សៅ​សាលី ប្រេងឆា​ និង​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត​ត្រូវ​បាន​គ្រប់គ្រង​និង​ត្រួត​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត។

 

ACECOOK ប្តេជ្ញា​បន្ត​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​ផលិត​ផល

 

ACECOOK ប្តេជ្ញា​បន្ត​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​ផលិត​ផល

 

សូម្បី​តែ​នៅ​ពេល​ដែល​ក្លាយ​ជា​ផលិត​ផល​សម្រេច ក៏​នៅ​តែ​ធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់​មុន​ពេល​បញ្ជូន​ដល់​ដៃ​អតិថិជន​ប្រើ​ប្រាស់។ កិត្យានុភាព​និង​គុណភាព​នៃ​ផលិត​ផល​ដែល​បាន​ផលិត​ចេញ​ដោយ​ក្រុមហ៊ុន Acecook ត្រូវ​បាន​បញ្ជាក់​និង​បង្ហាញ​តាម​រយៈ​ចំនួន​តួលេខ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន​ជាង​៤០​ប្រទេស​នៅ​ទូទាំង​ពិភព​លោក រួម​ទាំង​ទីផ្សារ​នៃ​ប្រទេស​ដែល​ទាមទារ​លើ​ផ្នែក​សុវត្ថិភាព​ម្ហូប​អាហារ​ខ្ពស់ ដូច​ជា​ជប៉ុន, អាមេរិក, អឺរ៉ុប, អូស្រ្តាលី។

 

Acecook បាន​នាំមក​នូវ​ផលិត​ផល​ដែល​មាន​គុណភាព​និង​តែង​តែ​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​អតិថិជន​នៅ​គ្រប់​ទី​កន្លែង។ នៅ​ក្នុង​ប្រទេស​កម្ពុជា Acecook បាន​ធ្វើ​អាជីវកម្ម​ជាង១០​ឆ្នាំ​មក​ហើយ ហើយ​តែង​តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ប្រើប្រាស់​សម្រាប់​ផលិតផល​ដែល​មាន​ពាណិជ្ជ​សញ្ញា Acecook ដូច​ជា​គុយទាវ Good, មីសួ Good, មី Good, មី Modern,មី Kingcook,មី Good 100, គុយទាវពេញចិត្ត៕

 

ACECOOK ប្តេជ្ញា​បន្ត​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​ផលិត​ផល

 

ACECOOK ប្តេជ្ញា​បន្ត​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​ផលិត​ផល

 

អត្ថបទៈ ពាណិជ្ជកម្ម