មឿន សុខហ៊ុច ជម្នះការឈឺចាប់ ដើម្បីឈ្នះខ្សែក្រវាត់នៅថៃ(មានវីដេអូ)

កីឡាកររបស់កម្ពុជា មឿន សុខហ៊ុច បានបង្កើតនៅកំណត់ត្រាថ្មីមួយចំនួនខ្លួនឯង ក៏ដូចជាកម្ពុជាផងដែរ តាមរយៈការយកឈ្នះដោយពិន្ទុលើកីឡាករ Sommon Deck របស់ស៊ុតអែត ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ Max Muay Thai កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

mm10

សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ប្រភេទប្រាក់ ទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀន AT Max Pattaya ប្រទេសថៃ កាលពីយប់ម្សិលមិញនោះ អ្នកលេងស្នៀតជើង មឿន សុខហ៊ុច បានទាត់កីឡាករទួរគីឲ្យខូចដៃស្តាំ នៅក្នុងការប្រកួតលើកទី១ ដើម្បីឡើងទៅជួបជើងខ្លាំង Sommon Deck នៅវគ្គផ្តាច់ព្រ័ត្រ ខណៈជនជាតិស៊ុតអែងម្នាក់នេះបានយកឈ្នះជើងខ្លាំងរបស់ថៃ Wangnumyen ក្នុងវគ្គជម្រុះដូចគ្នា។

mm9

នៅវគ្គផ្តាច់ព្រ័ត្រនោះ មឿន សុខហ៊ុច និង Sommon Deck បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ហើយអ្នកទាំង២នេះ បានតម្រូវឲ្យប្រកួតរហូតដល់៤ទឹក ខណៈការប្រកួតត្រឹម៣ទឹកពេញ ពួកគេមានពិន្ទុស្មើគ្នានោះ។ យ៉ាងណាក៏នៅ នៅក្នុងការប្រកួតទឹកទី៤នោះ មឿន សុខហ៊ុច បានយកឈ្នះ Sommon Deck ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ដែលមានអ្នកចូលរួមប្រកួតជាមួយ៤នាក់នេះ។

mm8

ជាមួយនឹងការឈ្នះបានខ្សែក្រវាត់ប្រភេទប្រាក់នេះ មឿន សុខហ៊ុច បានទទួលប្រាក់រង្វាន់ចំនួន២សែនបាត ហើយគេនឹងមានឱកាសទៅប្រកួតដណ្ដើមយកខ្សែក្រវាត់ប្រភេទមាសនៅពេលខាងមុខទៀត ប៉ុន្តែទម្រាំតែទទួលបានខ្សែក្រវាត់ប្រភេទប្រាក់នេះ មឿន សុខហ៊ុច ត្រូវបានកីឡាករស៊ុយអែតវាយកែងបណ្តាលឲ្យបែកជាច្រើនកន្លែងនៅលើផ្ទៃមុខ និងចិញ្ចើម៕

mm7
mm6
mm5
mm4
mm2
mm1

សូមទស្សនាវិដេអូរបស់គូរប្រគួតទាំពីរ


The post មឿន សុខហ៊ុច ជម្នះការឈឺចាប់ ដើម្បីឈ្នះខ្សែក្រវាត់នៅថៃ(មានវីដេអូ) appeared first on CamboSport.