ប៉ូលិស​ឥណ្ឌូណេស៊ី​កម្ទេច​កញ្ឆា ៩​ហិកតា​នៅ​ខេត្ត​អា​ឆេ​ និពន្ធដោយ : ថ្មីៗ       August-29-2016, 3:31 pm         161

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ូលិស​ឥណ្ឌូណេស៊ី​កម្ទេច​កញ្ឆា ៩​ហិកតា​នៅ​ខេត្ត​អា​ឆេ​​ប៉ូលិស ឥណ្ឌូនេស៊ី​បានសម្រេច​កម្ទេច​ដំណាំ​កញ្ឆា​ចំនួន ៩​ហិកតា ដែល​នឹង​ត្រៀម​នឹងត្រូវ​ប្រមូល​ផល​នៅ​ភូមិ Polo នា​ខេត្ត អា​ឆេ (Aceh) ។ ប៉ុន្តែ ប៉ូលិស​មិនបាន​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ ម្ចាស់​ចម្ការ​និង​អ្នក​ដាំ​ដំណាំ​កញ្ឆា​នេះឡើយ​។​

​ដំណាំ​កញ្ឆា​ប្រហែល ៩ ហិកតា​ត្រូវបាន​ប៉ូលិស ឥណ្ឌូនេស៊ី រកឃើញ និង​ដុត​បំផ្លាញចោល​នៅក្នុង​ភូមិ Polo នៃ​ខេត្ត អា​ឆេ នា​ថ្ងៃ ២៩ ខែសីហា​នេះ​។ តាមពិតទៅ ដំណាំ​កញ្ឆា​ដែល​គេ​បំផ្លាញចោល​នេះ វា​ចាស់​ល្មម​អាច​ប្រមូល​ផល​បាន​ហើយ​។

​អ្នកនាំពាក្យ​នគរបាល​ខេត្ត​អា​ឆេ លោក Goenawan បាន​អះអាងថា មាន​មន្ត្រីប៉ូលិស​ជាច្រើន​នាក់​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ដាំ​ដំណាំ​កញ្ឆា​នេះ ហើយ​ប្រតិបត្តិការ​នេះ​ត្រូវ​ចំណាយពេល ២​ម៉ោង និង​ធ្វើឡើង​នៅ​ពីរ​កន្លែង​ផ្សេងគ្នា​។ ដំបូង​ឡើយ​គេ​ប្រទះឃើញ​ចម្ការ​កញ្ឆា​ដែលមាន​ទំហំ​ត្រឹម ២ ហិកតា​ប៉ុណ្ណោះ ហើយ​ក្រោយមក​គេ​រកឃើញ​ទីតាំង​ដាំ​កញ្ឆា មួយទៀត​ដែលមាន​ទំហំ ៧ ហិកតា​។​

​លោក​បាន​បន្តថា​៖ «​នៅ​ទីតាំង​ដំបូង វា​មាន​ចម្ការ​កញ្ឆា ២​ហិកតា ដែល​វា​មាន​អាយុ​ប្រហែល ៣​ខែ​ហើយ​មាន​កម្ពស់​ប្រហែល ១,៥​ម៉ែត្រ​ឯណោះ​។ ហើយ​ទី​តាំងទី​ពីរ ចម្ការ​កញ្ឆា​នោះ​មាន​ទំហំ ៧​ហិកតា ហើយ​វា​មាន​អាយុ​ប្រហែល ៦​ខែ និង​មាន​កម្ពស់​ប្រហែល ៣​ម៉ែត្រ​ឯណោះ​»​។​

​ដំណាំ​កញ្ឆា​មួយចំនួន​ត្រូវបាន​ប៉ូលិស​ដកហូត​ទុកជា​ភ័ស្តុតាង  ហើយ​នៅ​ដំណាំ​នៅ​សេសសល់​ត្រូវបាន​ប៉ូលិស​កម្ទេចចោល​ទាំងអស់​។ ប៉ុន្តែ​ទោះជា​មានការ​កម្ទេចចោល​ដំណាំ​កញ្ឆា​រាប់​ហិកតា​ក៏ដោយ គេ​មិន​បានដឹង​នៅឡើយ​ទេ​ថា អ្នកណា​ជា​ម្ចាស់ និង​ជា​អ្នក​ដំណាំ​ដំណាំ​នេះ​៕