ភ្ញាក់ផ្អើល! អត្ថប្រយោជន៍របស់ខ្លាញ់ ដឹងហើយគួរចាប់ផ្តើម…

មានមនុស្សជាច្រើនប្រហែលជាមិនបានគិតថា ជាតិខ្លាញ់ គឺពិតជាមានសារៈសំខាន់ ណាស់សម្រាប់សុខភាព។ ជួនកាលថែមទាំងមានការយល់ច្រឡំថា ការទទួលទាន ជាតិខ្លាញ់គឺជាមូលហេតុ និងជាប្រភពដើមនៃជម្ងឺរ៉ាំរ៉ៃមួយចំនួនផងដូចជា ស្ទះសរសៃឈាម ជម្ងឺបេះដូង លើសឈាមជាដើម។ ប៉ុន្តែការបរិភោគជាតិខ្លាញ់ក្នុង បរិមាណសមល្មម មិនបានផ្តល់ផលអាក្រក់ដល់សុខភាពទេ ផ្ទុយទៅវិញវាថែមទាំង ជួយជំនួយដល់រាងកាយជាច្រើនទៀតផងដូចជា៖

១. ផ្តល់សារធាតុអាហារជួយចិញ្ចឹមដល់ខួរក្បាល៖ ដឹងទេខួរក្បាលរបស់យើងត្រូវការ បង្កើតកោសិកាខ្លាញ់រហូតដល់ទៅ៦0%។ មានន័យថាការធ្វើការរបស់ខួរក្បាល តម្រូវឱ្យសមាសភាគជាតិខ្លាញ់ជាចាំបាច់ ដូចនេះបើខួរក្បាលមានជាតិខ្លាញ់ មិនគ្រប់គ្រាន់ ក៏អាចបណ្តាលឱ្យសមត្ថភាពខួរក្បាល មានការថយចុះមួយកម្រិត និងងាយប្រឈមមុខជាមួយនឹងជម្ងឺនានាផងដែរ។ នៅចំណុចនេះមនុស្សភាគច្រើនអាចនឹង មានសំណួរនៅក្នុងចិត្តថា ហេតុអ្វីខួរក្បាលត្រូវការជាតិខ្លាញ់ ដើម្បីឱ្យមានដំណើរការល្អ? ចម្លើយតបនោះគឺ សារធាតុចិញ្ចឹមចំពោះមុខងាររបស់ខួរក្បាល ដូចជាវីតាមីន A D E និងK មិនអាចរលាយក្នុងទឹកបានទាំងស្រុងទេ ដូច្នេះវាតម្រូវឱ្យ មានជាតិខ្លាញ់ជួយរំលាយដែរ ដើម្បីងាយឱ្យរាងកាយអាចស្រូបយកសារធាតុ ចិញ្ចឹមទាំងនោះបាន។ អ្នកជំនាញក៏បានឱ្យដឹងផងថា ខួរក្បាលត្រូវការជាតិខ្លាញ់ល្អ ដូចជាអាស៊ីតខ្លាញ់អូមេហ្គា 3 និងរួមទាំងខ្លាញ់ធម្មជាតិពីរុក្ខជាតិ និងសត្វផងដែរ។

២. ជំនួយមុខងាររបស់សួត៖ សួតរបស់យើងត្រូវបានគ្របដណ្តប់ជាមួយនឹង ស្រទាប់ស្តើងនៃជាតិខ្លាញ់ដើម្បីការពារប្រឆាំង នឹងការឈ្លានពានពីពពួកមេរោគចង្រៃ។ សូម្បីតែទារកទើបនឹងកើតក៏មានស្រទាប់ជាតិខ្លាញ់នេះ គ្របដណ្តប់សួតដែរដើម្បីឱ្យ មុខងាររបស់សួតដំណើការជាធម្មតា។ ដូច្នេះប្រសិនបើរាងកាយមិនទទួល ជាតិខ្លាញ់ឆ្អែតគ្រប់គ្រាន់ទេនោះ វាអាចបង្កឱ្យមានបញ្ហាសួត ដូចគ្នានេះផងដែរ ក្រុមអ្នកស្រាវជ្រាវបានសន្មត់ថា ប្រសិនបើស្រទាប់ជាតិខ្លាញ់គ្របសួតរហែក អាចជាមូលហេតុនៃជម្ងឺហឺត ប៉ុន្តែទោះយ៉ាងណាក៏មិនទាន់មាន ភស្តុតាងវេជ្ជសាស្រ្តច្បាស់លាស់បញ្ជាក់ក្នុងរឿងនេះនៅឡើយទេ។

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វេជ្ជបណ្ឌិត Michael និងMary Atwood បានសរសេរទុកនៅក្នុងសៀវភៅអំពីជាតិខ្លាញ់ល្អ និងជាតិខ្លាញ់អាក្រក់ថា ប្រសិនបើរាងកាយទទួលបានជាតិខ្លាញ់មិនគ្រប់គ្រាន់ នោះនឹងប៉ះពាល់ ដល់កោសិកាឈាមស និងប្រព័ន្ធការពាររាងកាយ។ មានន័យថាការប្រយុទ្ធ ប្រឆាំងនឹងមេរោគបាក់តេរី ឬផ្សិតអាក្រក់ងាយនឹងរាតត្បាតរាងកាយយើង។

៤. ជំនួយកោសិកា៖ កោសិកាទាំងអស់នៅក្នុងរាងកាយរបស់យើង តម្រូវឱ្យមានខ្លាញ់ ដើម្បីរក្សាជាតិទឹក។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យកោសិកាលើរាងកាយ ដូចជា កោសិកាស្បែក សក់ ក្រចក មានសភាពទន់ល្អ មិនស្ងួតក្រៀម គួរបរិភោគ ជាតិខ្លាញ់ក្នុងកម្រិតដ៏ប្រសើរមួយ ដើម្បីបំពេញតម្រូវការនៃរាងកាយទាំងនោះ។

៥. ធ្វើឱ្យបេះដូងមានសុខភាពល្អ៖ ទោះបីជាមានទិន្នន័យជាច្រើនបានបង្ហាញថា ជាតិខ្លាញ់ជាគឺសារធាតុយើងដែលគួរចៀសវាង អស់រយៈពេលជាង៥០ឆ្នាំមកហើយក្តី ក៏ប៉ុន្តែក្រុមអ្នកស្រាវជ្រាវចំណាស់ជាងគេបំផុត នៅក្នុងតំបន់ប៉ាស៊ីហ្វិកជឿថា ការទទួលទានខ្លាញ់ ឬប្រេងដូងរបស់ក្រុមអ្នកស័គ្ម្រចិត្តច្រើនជាង ៦0% បានបង្ហាញថា ពួកគេស្ទើរតែគ្មានហានិភ័យនៃជម្ងឺបេះដូងនោះទេ។

ដូច្នេះការបរិភោគជាតិខ្លាញ់ ក៏មានផលប្រយោជន៍ចំពោះសុខភាពមិនអន់ដែរ ប៉ុន្តែចូរកុំភ្លេចថា ជាតិខ្លាញ់ផ្តល់ថាមពល ៩គីឡូកាល់ឡូរីក្នុងមួយក្រាម ហើយវាមិនល្អទេបើវាជាសារធាតុផ្សំ នៅក្នុងអាហារកញ្ចប់។ រីឯអាហារចៀន ដែលប្រើប្រេងម្តងហើយម្តងទៀតជាច្រើនលើក សូមចៀសវាង គួរបរិភោគខ្លាញ់ឆ្អែតប្រភេទពីប្រេងដូង ប្រេងអូលីវ ខ្លាញ់ត្រី គ្រាប់អាល់ម៉ុង ឬប្រេងពីគ្រាប់ធញ្ញជាតិនានាវិញ បូកផ្សំជាមួយការធ្វើលំហាត់ប្រាណ ជាទៀងទាត់ផង ដើម្បីសុខភាពល្អទ្វេរដង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើល! អត្ថប្រយោជន៍របស់ខ្លាញ់ ដឹងហើយគួរចាប់ផ្តើម...

ភ្ញាក់ផ្អើល! អត្ថប្រយោជន៍របស់ខ្លាញ់ ដឹងហើយគួរចាប់ផ្តើម...