អីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូង

6 Videos


មុននឹងសម្រាលកូន តារាសម្តែងស្រីហុងកុងល្បីឈ្មោះ Linda Chung បានជួបនឹង ពាក្យចចាមអារ៉ាមជាច្រើន ដែលមានខ្លះពិត និង ខ្លះមិនពិតផងដែរ ។

អីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូង

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ គេបានដឹងថា នាងពិតជាបានសម្រាលកូននៅប្រទេស កាណាដាប្រាកដមែន ហើយកូននោះគឺកូនស្រី ។ ដើម្បីបំបាត់ចម្ងល់ទាំងឡាយដែលនៅបន្សល់ តារាស្រីរូបនេះក៏បានថតរូបកូនស្រីបង្ហោះក្នុងប្រព័ន្ធសង្គម Instagram ដោយមានសរសេរសារខ្លី លើរូបថតថា «សួស្តី ! ម៉ាក់ប៉ាខ្ញុំបានប្រាប់ខ្ញុំថា អ្នកទាំងអស់គ្នាបារម្ភពីខ្ញុំណាស់ ពេលនេះ ខ្ញុំសូមបង្ហាញខ្លួនស្វាគមន៍អ្នកទាំងអស់គ្នា ! ខ្ញុំឈ្មោះ Kelly តែក៏អាចហៅខ្ញុំថា Guai Guai ។ ពេលខ្ញុំកើត ខ្ញុំមានទម្ងន់ ៣,៣ គីឡូក្រាម ហើយសង្ឃឹមថា អ្នកទាំងគ្នានឹងស្វាគមន៍ខ្ញុំចូលពិភពនេះ ជាពិសេសនឹងទុកភាពឯកជនខ្លះដល់ការធំធាត់របស់ខ្ញុំ» ។

អីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូង

ការបង្ហោះរូបបកស្រាយការពិតនេះ ត្រូវបានអ្នកគាំទ្រនាងជាច្រើនរីករាយយ៉ាងខ្លាំង ក្រោយពីដឹងសុខទុក្ខពិតប្រាកដរបស់កូនស្រីនាង ហើយក៏បានផ្ញើសារជូនពរ និង សរសើរកូនស្រីនាងផងដែរ ។

អីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូង

គួររំឭកដែរថា នាង Linda បានឈានជើងចូលវិថីសិល្បៈកាលពីឆ្នាំ ២០០៤ ហើយដោយសារតែរូបសម្រស់ស្រស់ស្អាត បូករួមនឹងទេពកោសល្យសម្តែងដ៏ល្អ នាងបានឈរជើងលើវិថីសិល្បៈបាននឹងថឹង និង មានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតបច្ចុប្បន្ន ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

អីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូងអីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូងអីយ៉ាស់! Linda Chung បង្ហោះរូបកូនស្រីជាលើកដំបូង