តិច​និច​បំបាត់​ស្ត្រេ​ស និង​ឈឺក្បាល ក្នុង​រយៈពេល​ត្រឹមតែ ៣០ វិនាទី​

តិច​និច​បំបាត់​ស្ត្រេ​ស និង​ឈឺក្បាល ក្នុង​រយៈពេល​ត្រឹមតែ ៣០ វិនាទី​

​តិច​និច​ងាយៗ និង​ឆាប់រហ័ស​ខាងក្រោម​នេះ ពិតជា​អាច​ជួយ​អ្នក ឲ្យបាន​ឈឺក្បាល ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​បាន ជាពិសេស នៅពេល​ដែល​អ្នក​រវល់​នឹង​ការងារ ស្ទះចរាចរណ៍​នៅតាម​ផ្លូវ ឬ​គ្មាន​ថ្នាំ​បំបាត់​ការឈឺចាប់​។​

​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​លោកអ្នក នូវ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព ក្នុង​ការបំបាត់​ស្ត្រេ​ស និង​ការឈឺ​ក្បាល ក្នុង​រយៈពេល ៣០ វិនាទី​។​
​នៅ​លើ​រាងកាយ​របស់​យើង មាន​ចំណុច​សកម្ម​ច្រើនណាស់ ដែល​យើង​អាច​ធ្វើការ​ម៉ាស្សា ដើម្បី​បំបាត់​ការឈឺចាប់​។​

កន្លែង​សង្កត់​
​ចំណុច​ដែល​អ្នក​ត្រូវ​សង្កត់​នោះ គឺ​នៅ​លើ​បាតដៃ​របស់​អ្នក ចន្លោះ​មេដៃ និង​ដៃ​ចង្អុល​។​

​តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​?
​ចូរ​ប្រើ​មេដៃ​របស់​អ្នក សង្កត់​នៅ​កន្លែង​នោះ ហើយ​ចង្អុលដៃ ក៏​សង្កត់​ចេញ​ពី​ក្រោម​ដូច​គ្នា (​អាចនិយាយបាន​ថា ច្របាច់​កន្លែង​នោះ​) រួច​ទប់​វា​ឲ្យបាន ៣០ វិនាទី​។ បន្ទាប់មក អ្នក​ឆ្លាស់​ដៃ​គ្នា​វិញ​ម្តង​។​

​យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន មិន​គួរ​ធ្វើ​បែប​នេះ​ទេ​៕

​ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។