វៀតណាម​នឹង​ពិចារណា​លើ​សំណើ​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន​កម្ពុជា ថា ភាគី​វៀតណាម នឹង​ពិចារណា​លើ​សំណើ​កម្ពុជា ជុំវិញ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កើត​មាន លើ​ប្រទេស​ទាំង​ពីរ នា​ពេល​កន្លង​ទៅ។

ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ឲ្យ​ដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ឯកតោ​ភាគី រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ថា វៀតណាម​នឹង​យក​អ្វី​ដែល​កម្ពុជា​លើកឡើង ក្នុង​កិច្ច​ប្រជុំ​ទាំង​អស់ ទៅ​ជជែក​នឹង​ពិចារណា ជាមួយ​អន្តរ​ក្រសួង​ដែល​ពាក់ព័ន្ធ​នៃ​ព្រំដែន​របស់​ប្រទេស​វៀតណាម មុន​នឹង​ឆ្លើយ​តប​យ៉ាងណា​នោះ។

កិច្ច​ប្រជុំ​រវាង​កម្ពុជា និង​វៀតណាម នៅ​ពេល​នេះ ជជែក​អំពី​សេចក្ដី​ព្រាង​ស្នើ​សុំ​ជំនួយ​អ្នក​ជំនាញ​ពី​បារាំង គូរ​ផែនទី​បោន(Bonnes) និង​ផែនទី UTM ឡើង​វិញ រួម​និង​បញ្ហា​ដែល​វៀតណាម​ជីក​ស្រះ និង​សង់​ប៉ុស្តិ៍​យាម​លើ​តំបន់​ហាមឃាត់ (តំបន់ស) ដែល​កម្ពុជា​ធ្លាប់​ផ្ញើ​កំណត់​ទូត នា​ពេល​កន្លង​ទៅ។

ចំណែក​ខ្លឹមសារ​៧​ចំណុច​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​កិច្ច​ប្រជុំ​នេះ ត្រូវ​បាន លោក វ៉ា គឹមហុង លើក​ឡើង​ថា គណៈកម្មការ​ផ្នែក​កិច្ច​ព្រំដែន​បាន​លើក​មក​ជជែក​ជាមួយ​ភាគី​វៀតណាម តែ​២​ចំណុច​ប៉ុណ្ណោះ តែ​លោក​ក៏​មិន​បញ្ជាក់​ពី​ចំណុច​ទាំង​អស់​នោះ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។