​ព្រះអង្គម្ចាស់ធម្មិកោអំពាវនាវឲ្យចូលរួមយុទ្ធនាការអាវខ្មៅ ប៉ុន្តែលោក ផៃ ស៊ីផាន ស្នើឲ្យស្ថាប័នអន្តរជាតិនៅក្រៅពីករណីនេះជាចាំបាច់ និងចាត់ទុកទង្វើនេះជាបដិវត្តពណ៌

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់របស់ប្រទេស ជៀសវាងនូវការ ចូលរួមយុទ្ធនាការស្លៀកខ្មៅ តាមការប្រកូកប្រកាសរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិករបស់គណបក្សសង្រ្គោះជាតិ។ លោកចាត់ទុកសកម្មភាព ពាក់អាវខ្មៅនាពេលនេះថា ជាចលនាប្រឆាំងរាជរដ្ឋាភិបាល ដែលជាបដិវត្តពណ៌មួយ។

ការអះអាងបែបនេះរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី ព្រះអង្គម្ចាស់ស៊ីវិសុវត្ថិ ធម្មិកោ សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានមានព្រះបន្ទូលអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកមិនទាន់ស្លៀកខ្មៅ ចូលរួមក្នុងយុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីតវ៉ាទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌។ ការប្រកាសបែបនេះ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានធ្វើឡើងក្នុងវេទិកានយោបាយរបស់គណបក្សសង្រ្គោះជាតិ ស្តីពីប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាព នៅព្រឹកថ្ងៃទី២៩ ខែសីហា។

លោក ផៃ ស៊ីផាន បានលើកឡើងប្រាប់ Fresh News ថា ការអំពាវនាវរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ជាការញុះញង់ដល់ប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពខុស នឹងច្បាប់សង្គម។ លោកស្នើឱ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ ហើយកុំចូលរួមតាមការអំពាវនាវបែបនោះ។ ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏ស្នើឱ្យជនបរទេស មិនត្រូវចូលរួមក្នុងយុទ្ធនាស្លៀកពាក់ខ្មៅនេះឡើយ ដើម្បីជៀសវាងមានកំហុសឆ្គងដែលនាំឱ្យរងពិន័យបញ្ជូនចេញ។

លោក ផៃ ស៊ីផាន បានលើកឡើងថា «គាត់ដើរផុត ពីអ្វីទៅដែលហៅថា គោលការណ៍នៃលទ្ធប្រជាធិបតេយ្យ។ ហើយការអំពាវនាវនេះ បង្ហាញជាថ្មីម្ដងទៀត នៅការរៀបចំចលនាមហាជន ដើម្បីប្រឆាំងនឹងរដ្ឋអំណាច ប្រឆាំងដំណើរតុលាការ ដែលជាចាត់ទុកថាជាសកម្មភាពឧទាម ហើយសកម្មឧទាមនេះ អាចបង្កចលាចល ដែលជាចាត់ទុកថា ជាបដិវត្តន៍ព័ណ៌។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតិជាដាច់ខាត»៕

ប្រភព៖ freshnewsasia


Related Posts