U14 ​មក​ពី​សិង្ហបុរី ​ឈ្នះ​ពាន Yamaha Challenge International ​នៅ​កម្ពុជា

ការ​ប្រកួត​ពាន​រង្វាន់ ​U14 Yamaha Challenge​ ​​International 2016 ​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ដោយ​ក្រុម U14 GFA A មក​ពី​សិង្ហបុរី​គឺ​ជា​អ្នក​គ្រង​តំណែង​លេខ​មួយ។

 

U14 ​មក​ពី​សិង្ហបុរី ​ឈ្នះ​ពាន Yamaha Challenge International ​នៅ​កម្ពុជាក្រុម GFA U14 A

ពាន​រង្វាន់​ខាង​លើ​នេះ មាន​ក្រុម​ចូល​រួម​សរុប​ចំនួន​៨​ក្រុម ដែល​៦​ក្រុម​នៅ​កម្ពុជា​រួមមាន យុវជន​របស់​ប៉ូលិស យុវជន​ទ័ព យុវជន​ក្រុម​ពោធិ​សែន​ជ័យ​ ក្រុម​យុវជន​អូឡាំពិក ​ក្រុម​យុវជន​ស្វាយ​រៀង ​ក្រុម​យុវជន GFA Soriya ​។ ចំណែក​ឯ​ ​២​ក្រុម​មក​ពី​ប្រទេស​សិង្ហបុរី​គឺ​ ក្រុម GFA U14 A , GFA U14 B។ ការ​ប្រកួត​បែងចែក​ជា​២​ពូល ដោយ​ប្រើ​ទីលាន​ 3G ​ហើយ​មួយ​ប្រកួត​ប្រើ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ។ ក្រោយ​ចំណាយ​ពេល​មួយ​ព្រឹក ទើប​រក​ឃើញ​ក្រុម​លេខ​មួយ​គឺ GFA U14 A ​ដែល​មក​ពី​សិង្ហបុរី។

 

 U14 ​មក​ពី​សិង្ហបុរី ​ឈ្នះ​ពាន Yamaha Challenge International ​នៅ​កម្ពុជាលោក Numazawa Kazuhiro (កណ្ដាល)

 

ខណៈ​ដែល​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ ​U14 Yamaha Challenge​ ​​International ​នៅ​កម្ពុជា ដែល​មាន​ក្រុម​មក​ពី​បរទេស​ចូល​រួម​ប្រកួត។ ​ដោយ​គោល​បំណង​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​នេះ លោក Numazawa Kazuhiro អគ្គនាយក​Yamaha ​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​វា​ធ្វើ​ឡើង​ដើម្បី​​ឲ្យ​កុមារ​​នៅ​តាម​សាលា​ ទាំង​អស់​គិត​ពី​ការសិក្សា​ហើយ​ពេល​ទំនេរ​ងាក​មក​រក​កីឡា​​​ដើម្បី​កម្សាន្ត ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន។ ម៉្យាង​វិញ​ទៀត​នេះ​​ជា​ការ​ផ្ដល់​​ឱកាស​​ឱ្យ​ក្មេង​បាន​បង្ហាញ​សមត្ថភាព​ និង​​អាច​ឲ្យ​ពួក​គេ​មាន​បទពិសោធន៍​​​ក្នុង​វិស័យ​​បាល់ទាត់​កាន់​តែ​​ច្រើន​​។

 

បន្ថែម​ពី​លើ​នេះ​ទៀត លោក Numazawa Kazuhiro ​បាន​បន្ត​ថា​ថ្ងៃ​អនាគត​ទៅ​លោក​នឹង​បង្កើត​ពាន​រង្វាន់​នេះ​តាម​បណ្ដា​ខេត្ត​ទៀត ដូចជា​កំពង់ចាម ​និង​បាត់​ដំបង​ជា​ដើម ដើម្បី​ឱ្យ​ក្មេង​ៗ​នៅ​ទី​នោះ​បាន​ចូល​រួម​ប្រកួត​គ្នា ក្នុង​ន័យ​សុខភាព​ផង និង​សាមគ្គី​ភាព​ផង៕

 

U14 ​មក​ពី​សិង្ហបុរី ​ឈ្នះ​ពាន Yamaha Challenge International ​នៅ​កម្ពុជា

U14 ​មក​ពី​សិង្ហបុរី ​ឈ្នះ​ពាន Yamaha Challenge International ​នៅ​កម្ពុជា

 

U14 ​មក​ពី​សិង្ហបុរី ​ឈ្នះ​ពាន Yamaha Challenge International ​នៅ​កម្ពុជា

 

អត្ថបទ៖ មុន្នី រម្យ