ព្យុះសង្ឃរា​ដ៏​សម្បើម​កំពុងធ្វើដំណើរ​ជិត​ដល់​អង់គ្លេស​ហើយ ស្របពេល​បច្ចុប្បន្ន​ប្រទេស​នេះ​រង​រន្ទះបាញ់​ជាង ៣.០០០ ដង​

    ​អ្នកជំនាញ​ព្យាករណ៍​អាកាសធាតុ​បាន​ព្រមាន​ថា ព្យុះសង្ឃរា Gaston កំពុង​សំដៅ​ទិស​មក​ប្រទេស​អង់គ្លេស បន្ទាប់ពី​ការធ្វើដំណើរ​នៅលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ពី​អាមេរិក​មក​។​

​    ​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​អាមេរិក (NHC) ក្នុង​រដ្ឋ​មៃ​អា​មី​និយាយថា ព្យុះ​ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បានធ្វើ​ដំណើរ​ចេញពី​រដ្ឋ​ផ្លរីដា និង​បែរ​ក្បាល​ទៅ​ទិស​ឦ​សាន្ត​ឆ្ពោះ​មក​ប្រទេស​អង់គ្លេស​។​

​    ​ព្យុះ​នោះ​ត្រូវបាន​ទស្សន៍ទាយ​ថា​នឹង​ដល់​ប្រទេស​អង់គ្លេស​នៅ​ចុង​សប្ដាហ៍​នេះ​។ ដោយឡែក​កាលពី​ថ្ងៃទី ២៧ ខែសីហា មាន​រន្ទះបាញ់​ចំនួន ៣.០០០ ដង​បាញ់​នៅ​អង់គ្លេស​ផងដែរ ហើយក៏​ជះ​ផលប៉ះពាល់​អាក្រក់​នៅ​តំបន់​ដែល​ទទួលរង​គ្រោះ​ដូចជា Dorset, Oxfordshire និង Yorkshire​។ មិន​ត្រឹម​ប៉ុណ្ណោះ​មាន​ទាំង​ព្យុះ​លាយ​លំ​រន្ទះ​ផ្គរ និង​ទឹកជំនន់​ផងដែរ​៕