ហួសចិត្ត! បុរសម្នាក់ ជាប់ក្នុងបង្គន់សាធារណៈ ១ម៉ោង ចេញមកវិញមិនរួច ដោយសារ…

ន័រវេស៖ វាគឺជារឿងដ៏គួរឲ្យអស់សំណើចបំផុត ដែលបុរសម្នាក់ បែរជាអាចទៅជាប់នៅក្នុងបង្គន់សាធារណៈ។

កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា កន្លងទៅ បុរសសញ្ជាតិន័រវេសម្នាក់ឈ្មោះ Cato Berntsen Larsen អាយុ២០ឆ្នាំ បានជាប់នៅក្នុងបង្គន់សាធារណៈ ក្នុងទីក្រុង Drammen បន្ទាប់ពីគាត់ព្យាយាម ចូលរើសយកទូរសព្ទដៃឲ្យមិត្តភក្តិរបស់គាត់។ 

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Drammens Tidende លោក Larsen បាននិយាយថា « ខ្ញុំមានរាងតូចល្មមដែលអាចចូលទៅក្នុងបង្គននេះបាន ប៉ុន្តែមិនមានរាងល្មម នឹងអាចចេញមកវិញបានសោះ។ ខ្ញុំនៅក្នុងបង្គន់នោះអស់ពេល១ម៉ោង »។

គួរបញ្ជាក់ថា បង្គន់នោះ​គឺជាបង្គន់សាធារណៈម៉ូដចាស់ គ្មានគម្រប ហើយមាត់បង្គន់មានប្រហោងធំ។

លោក Larsen បានរៀបរាប់ថា មិត្តភក្តិរបស់លោកម្នាក់បានជ្រុះទូរស័ព្ទចូលទៅក្នុងបង្គន់សាធារណៈនោះ ហើយលោកបានព្យាយាម ឆ្កឹះយកទូរស័ព្ទតែមិនបាន ទើបលោកសម្រេចចូលខ្លួនទៅយកទូរស័ព្ទ ដោយសារតែមិនមានលាមកនៅក្នុងនោះទេ។ 

Larsen សម្រេចចិត្តចូលទៅក្នុងបង្គន់នោះ ​ដោយសារលោកមានរាងស្លីមជាងគេក្នុងចំណោមមិត្តភក្តិរបស់លោក ប៉ុន្តែលោកបែរជាមិនអាចចេញមកវិញបានសោះ។ Larsen បានជាប់នៅក្នុងនោះអស់រយៈពេល១ម៉ោង ដោយមិនអាចរើខ្លួនចេញវិញបាន ទើបមិត្តភក្តិរបស់លោកទូរស័ព្ទហៅក្រុមសង្គ្រោះ មកវាយបំបែកចាបបង្គន់នោះ ដើម្បីជួយសង្គ្រោះតែម្តង។

ក្រោយពេលជួយសង្គ្រោះ លោក Larsen និយាយថា ពេលនេះរាងកាយរបស់ខ្ញុំឈឺខ្លាំងណាស់ វាហាក់ដូចជាចុះទៅឋាននរក ហើយខ្ញុំសន្យាថាមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតទេ នៅក្នុងឆាកជីវិតរបស់ខ្ញុំ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! បុរសម្នាក់ ជាប់ក្នុងបង្គន់សាធារណៈ ១ម៉ោង ចេញមកវិញមិនរួច ដោយសារ...

ហួសចិត្ត! បុរសម្នាក់ ជាប់ក្នុងបង្គន់សាធារណៈ ១ម៉ោង ចេញមកវិញមិនរួច ដោយសារ...

ហួសចិត្ត! បុរសម្នាក់ ជាប់ក្នុងបង្គន់សាធារណៈ ១ម៉ោង ចេញមកវិញមិនរួច ដោយសារ...