ព្រៃ​ផ្សែ​ណាស់ ! យក​ពូថៅ​កាប់​ប្រពន្ធ​រហូត​ស្លាប់

ខេត្តតាកែវ ៖ ប្តី​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​យក​ពូថៅ​កាប់​ប្រពន្ធ​របស់​ខ្លួន​រហូត​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ភួ​ន សុខ​ហៃ អាយុ​២១​ឆ្នាំ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ស្រ៊ុ​ន ចាន់​ឌី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ប្តី​ជា​មនុស្ស​ញៀន​ថ្នាំ​ត្រូវ​បាន​ប្រពន្ធ​ដេញ​ចេញពីផ្ទះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង​ក៏​យក​ពូថៅ​កាប់​ប្រពន្ធ​រហូត​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕