អ្នកបើកបរយន្តហោះ ២ នាក់ត្រូវចាប់ខ្លួនដោយសារស្រវឹងស្រាពេលបើកបរ

កាលពីពេលថ្មីៗនេះ អ្នកបើកបរយន្តហោះ ២ នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងព្រលានយន្តហោះទីក្រុង Glasgow ប្រទេសស្កុតឡេន ដោយសារផឹកស្រាស្រវឹងក្នុងអំឡុងពេលបំពេញការងារ ។

អ្នកបើកបរយន្តហោះ ២ នាក់ត្រូវចាប់ខ្លួនដោយសារស្រវឹងស្រាពេលបើកបរ

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរយន្តហោះទាំង ២ នាក់ខាងលើនេះម្នាក់ឈ្មោះ Grebenc អាយុ ៣៥ ឆ្នាំ និង ម្នាក់ទៀតឈ្មោះ Licona អាយុ ៤៥ ឆ្នាំ ហើយពួកគេទាំងពីរនាក់នេះដែរបានអះអាងថា ខ្លួនធ្លាប់ជាអ្នកធ្វើការនៅក្នុងជួរកងទ័ពមានតួនាទីជាគ្រូបង្រៀនបើកបរយន្តហោះទៀតផង ។ យន្តហោះដែលអ្នកបើកបរស្រវឹងទាំង ២ នាក់បម្រុងនឹងបើកនោះ មានឈ្មោះថា UA162 ផ្ទុកអ្នកដំណើរចំនួន ១៤១ នាក់ ដែលត្រូវធ្វើដំណើរចេញពីទីក្រុង Glasgow ទៅកាន់ ទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក ។

អ្នកបើកបរយន្តហោះ ២ នាក់ត្រូវចាប់ខ្លួនដោយសារស្រវឹងស្រាពេលបើកបរ

អ្នកនាំពាក្យរបស់ប៉ូលីសស្កុតឡែនបាននិយាយឱ្យដឹងថា បុរសទាំង ២ ខាងលើនេះត្រូវបានចាប់ខ្លួន និង កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ហើយទោសរបស់ពួកគេគឺជាប់ពាក់ព័ន្ធជាមួយច្បាប់បំពានសុវត្ថិភាពលេខ ៩៣ ចុះឆ្នាំ ២០០៣ ៕

ប្រភព ៖ pmhotnews

  • អ្នកបើកបរយន្តហោះ ២ នាក់ត្រូវចាប់ខ្លួនដោយសារស្រវឹងស្រាពេលបើកបរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: