លប​លួច​លូកដៃសើយសំពត់ និង​ស្រាតខោ​ទ្រនាប់ត្រូវ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ…

លប​លួច​លូកដៃសើយសំពត់ និង​ស្រាតខោ​ទ្រនាប់ត្រូវ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ…
ខេត្តកំពត៖  កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួលក្រោយខារ៉ាអូខេខួល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដោល ក្រុងកំពត ដោយចោទប្រកាន់ថា បានប៉ុនប៉ងចាប់រំលោភនារីម្នាក់ ។

សមត្ថកិច្ចសង្កាត់កំពង់កណ្ដោលបានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ជីវ សុខលាង មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំ មានទីលំនៅសង្កាត់កំពង់បាយ ក្រុងកំពត ។

សមត្ថកិច្ចសង្កាត់កំពង់កណ្ដោលបានឲ្យដឹងទៀតថា ខណៈនារីកំពុងដេកលង់លក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់តែទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានលបលួចលូកដៃសើយសំពត់ និងស្រាតខោទ្រនាប់នារីរងគ្រោះ តែពេលនោះនារីរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកផ្អើលឆោឡោបង្កការភ្ញាក់ផ្អើល ទើបកម្លាំងនគរបាលចុះទៅអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗតែម្តង ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កណ្ដោល ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព៖ VD7

  • លប​លួច​លូកដៃសើយសំពត់ និង​ស្រាតខោ​ទ្រនាប់ត្រូវ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ…已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/29  Category:ជីវិតនិងសង្គម
Tags: