ស្ត្រី​មេម៉ាយ​ក្រីក្រ​ចិញ្ចឹម​កូន​៥​នាក់​ក្នុងបន្ទុក​បានទទួល​ផ្ទះមួយ​ខ្នង ពីស​ម្តេច គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​និង​សប្បុរសជន​

ខេត្តកំពង់ឆ្នាំង៖ ដោយពិនិត្យឃើញនូវទុក្ខសំបាក របស់ស្ត្រីមេម៉ាយក្រីក្រ ចិញ្ចឹមកូន៥នាក់ក្នុងបន្ទុក រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលគ្មានទីជម្រក សមរម្យព្រោះ តែផ្ទះដែលកំពុងរស់នៅបានចាស់ទ្រុតទ្រោមរលំបាក់ ទៅហើយនោះ ពេលនេះផ្ទះតូចមួយខ្នង ធ្វើពីឈើ ប្រក់ និងជញ្ជាំងសង្ក័សី បានធ្វើរួចរាល់ហើយ និងបានប្រគល់ ជូនស្ត្រីខាងលើនេះ នៅល្ងាចថ្ងៃ ២៨ ខែសីហា មុខនេះ ។

សូមបញ្ជាក់ថាៈ បន្ទាប់ពីមានការអំនាវតាមរយៈប្រពន្ឋ័ផ្សព្វផ្សាយនានា និងពិសេសសារព័ត៌មាន ដែលបានផ្សាយពីទុក្ខលំបាក របស់ស្ត្រី ឈ្មោះ អ៊ុន គឹមស្រ៊ុន អាយុ៣៥ឆ្នាំ ត្រូវប្តីបោះបង់ចោល ទុកកូន៥នាក់នៅក្នុងបន្ទុក ដោយខំដើរបោកខោអាវអោយគេចិញ្ចឹមកូន ព្រមទាំងគ្មានជម្រកស្នាក់នៅ។

029d5

ពិនិត្យឃើញទុក្ខលំបាកខាងលើនវ សម្តេចកិតិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថមប្រាក់ចំនួន ១លាន២០ម៉ឺនរៀល លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ សមាជិកកិត្តយស កាកបាទក្រហ មកម្ពុជាជួយ ១លានរៀល លោក ប៊ី ប្រធានយុវវ័យសាមគ្គីដើម្បីមនុស្សធម៌ ជួយ១៥ម៉ឺនរៀល និងលោក សួស គឹមថុន មន្ត្រីមន្ទីរសង្គមកិច្ចខេត្តជួយ ២០ម៉ឺនរៀល រួមនិងសប្បុរសជនមួយចំនួនទៀត បានរួមគ្នាធ្វើផ្ទះបាន មយខ្នងប្រគល់ជូន ស្ត្រីខាងលើនេះ ដែលមានទំហំ ៤គុណនិង៥ម៉ែត្រ ធ្វើជាផ្ទះតៀមអំពីឈើប្រក់ និងបាំងជញ្ជាំងសង្ក័សី ។

លោកជំទាវ វណ្ណ លុយ មានប្រសាសន៍ថាៈ ការចូលរួមខាងលើនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាជាមួយសម្តេចទាំងពីរជួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ ទោះថាៈការចូលរួមចំណែកនេះ តូចតិចតួចក្តី វាគ្រាន់បើជាងអត់ យើងបានសាមគ្គីគ្នា ជួយគាត់ ព្រោះរឿងប្រជាពលរដ្ឋ មិនចាំបាច់តែថ្នាក់ដឹកនាំ ទេ យើងអ្នករកស៊ីអោយតែមានធនធាន ក៏យើងរួមគ្នាជួយគាត់បាន គាត់បានដែរ ដើម្បីជួយកាត់បន្ថយការលំបាក់របស់គាត់បានដែរ តាមលទ្ឋភាពគ្មានការបង្ខិតបង្ខំអ្វីទេ ។ថ្ងៃនោះផងដែរ លោកជំទាវ វណ្ណ លុយ និងលោក ជំទាវ កែវ ចន្ទ័មុនី ក៏បានឧបត្ថមប្រាក់ចំនួន ២០ម៉ឺនរឿលបន្ថែមផងដែរ។

029d6

ក្រោយពីបានទទួលអំណោយផ្ទះគ្រឿងឈើមួយខ្នងខាងលើនេះ ស្ត្រីមេម៉ាយ អ៊ុន គឹមស្រ៊ុន បានសប្បាយរីករាយយ៉ាងខ្លាំង និងបានលើកដៃសំពះ ថ្លៃអំណរគុណ ចំពោះសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ វណ្ណ លុយ សូមសម្តេច និងលោកជំទាវ ទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និងរកស៊ីមានបានរហូតរៀងទៅ ។

ក្នុងឱកាសនោះដែរ លោកជំទាវ កែ ចន្ទ័មុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានថែ្លងអំណរគុណ ចំពោះសម្តេច ទាំង២ និងលោកជំទាវ ម្ចាស់អំណោយ និងសូមជូនពរដល់ សម្តេច លោកជំទាវ សូមជួបប្រទះ តែពុទ្ឋពរ ទាំង៤ប្រការគឺអាយុៈ វណៈ សុខៈ និងពលៈ ឈ្នះអស់មារសត្រូវគ្រប់ទិសទីដើម្បីដឹកនាំប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ៕ ( រិទ្ធិជ័យ)