ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG

នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន LG Electronics រួមសហការជាមួយនិងក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្រ្ត តែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីបង្ហាញ នូវទូរទស្សន៏ស្ដើងបំផុតប្រភេទ OLED TV ជំនាន់ថ្មីឆ្នាំ ២០១៦ ចុងក្រោយគេបង្អស់ របស់ខ្លួន ដែលកម្មវិធីនេះបានរៀបចំឡើងនៅសាខា LG BRANDSHOP សាខា មហាវិថីព្រះមុនីរង្ស រាជធានីភ្នំពេញ ។

ទូរទស្សន៏ OLED TV ស៊េរីថ្មីចុងក្រោយនេះ គឺមានការរចនារូបរាង ជាទូរទស្សន៏ប្រភេទស្ដើងបំផុតដែលមានកម្រាស់ ត្រឹមតែ ៤.៦ មីលីម៉ែត្រ ប៉ុណ្ណោះដែលមានកំរាល់ស្ដើងជាងទូរស័ព្ទដៃទៅទៀត ការរចនាបែបស្ដើងនេះធ្វើអោយរូបរាងរបស់ទូរទស្សន៏កាន់តែមានភាពស្រស់ស្អាត និង ទាក់ទាញ។ LG OLED TV 4K ស៊េរីថ្មីគឺជាប្រភេទម៉ូដែល OLED B6 ដែលមានទំហំ ៥៥ អ៊ីញ និង ៦៥ អ៊ីញ នេះគឺជាការអភិវឌ្ឃន៏បចេ្ចកវិទ្យាចុងក្រោយគេបង្អស់របស់ បច្ចេកវិទ្យាទូរទស្សន៏ដែលប្រមូលផ្ដុំទៅដោយមុខងារសំខាន់ៗជាច្រើន។

ទូរទស្សន៏ស៊េរីថ្មីនេះជាប្រភេទ 4K TVUHD (3840X2160) ផ្ដល់ជូននូវកំរិតពន្លឺភ្លឺច្បាល់ទូរទស្សន៏ប្រភេទ Full HD រហូតដល់ ៤ ដង បូករួមជាមួយនិងបច្ចេកវិទ្យា Web OS 3.0 ដែលជាបច្ចេកវិទ្យា Smart TV ជំនាន់ទី ៣ របស់ LG និង ការរចនាប្រព័ន្ធសំលេងល្អឥតខ្ចោះតាមបែបសំលេង Harman Kardon ។ តាមរយៈការរួមបញ្ចូលគ្នានៃគុណភាព លំដាប់ថ្នាកកំពូលទាំងអស់នេះហើយដែលនិងធ្វើអោយទូរទស្សន៏ OLED ស៊េរីថ្មី និង ក្លាយទៅជាបទពិសោធន៏កំសាន្ដក្នុងគេហដ្ឋានយ៉ាងល្អបំផុតសំរាប់លោកអ្នក។ ហើយអ្វីរឹតតែពិសេសនេះគឺការអភិវឌ្ឃន៏ថ្មីទៅលើបច្ចេកវិទ្យារបស់តេលេបញ្ជា Magic Remote ។

សំរាប់ក្នុងឱកាលពិសេសនេះ LG BrandShop ក៏មានកម្មវិធីពិសេលសំរាប់រាស់ការទិញទូរស្សន៏ OLED ស៊េរីថ្មីនេះ និង ការបន្ថែមជូនយ៉ាងច្រើនដូចជាឈុតឧបករណ៏ បំពងសំលេង (BH5540T និង LH B755W) និង ឈុតបំពងសំលេង (X- Boom CM9760) ដែលជាឧបករណ៏បំពងសំលេងស៊េរីថ្មីបំផុតរបស់ LG ។

ពត៍មានបន្ថែមសំរាប់ទំនាក់ទំនងមកកាន់លេខ 023 222 699 ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG

ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG

ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG

ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG

ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG