ខ្សែប្រយុទ្ធអ៊ីតាលី Zaza ផ្ទេរទៅលេងនៅ West Ham ពីក្លិប Juventus (មានវិដេអូ Highlight)

ញញួរធំ West Ham បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Simone Zaza ពីក្លិបសេះបង្កង់ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានតម្លៃខ្លួន ៤.៣លានផោន។

Simone-Zaza--ft16

កិច្ចព្រមព្រៀងជាមួយ Zaza នេះអាចធ្វើឡើងជាអចិន្ត្រៃយ៍ និងឡើងតម្លៃខ្លួន ១៧លានផោន បូកថែម ២.៥លានផោន អាស្រ័យចំនួននៃការបង្ហាញក្នុងការប្រកួត របស់កីឡាករនេះនៅក្នុងលីក Premier League។

នេះគឺជាផ្ទេរកីឡាករទី ១១ របស់ក្លិបញញួរធំនារដូវក្តៅនេះ ដែលធ្វើឲ្យក្លិបនេះមានការចំណាយជាង ៦០លានផោនហើយ។
Zaza វ័យ ២៥ឆ្នាំ ផ្ទេរមកលេងក្នុងក្លិប មានមូលដ្ឋាននៅទីក្រុង Turin នេះកាលពីខែ កក្កដា ឆ្នាំ ២០១៥ និងបានស៊ុតបញ្ចូលទី ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៤ប្រកួត៕

មានវិដេអូ Highlight របស់​ Simone Zaza

The post ខ្សែប្រយុទ្ធអ៊ីតាលី Zaza ផ្ទេរទៅលេងនៅ West Ham ពីក្លិប Juventus (មានវិដេអូ Highlight) appeared first on CamboSport.