អាជ្ញាធរបង្កើនចំនួនឆ្មាំសមុទ្រ បន្ទាប់ពីក្មួយលោក ហ៊ុន សែន លង់ទឹក

អាជ្ញាធរខេត្តព្រះសីហនុប្រកាសថា នឹងបង្កើនការដាក់ឆ្មាំសមុទ្របន្ថែម៣០នាក់ទៀត បន្ទាប់ពីមានអ្នកទេសចរណ៍លង់ទឹកស្លាប់ជាបន្តបន្ទាប់។

កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះបានស្រង់សំដីមន្រ្តីអាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះថា កាលពីមុនឆ្មាំសមុទ្រមាន១០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ៥នាក់ប៉ុណ្ណោះ ទើបត្រូវការបន្ថែម៣០នាក់ទៀត។

បើតាមភ្នំពេញប៉ុស្តិ៍ រយៈពេល៨ខែមកនេះ អ្នកលង់ទឹកសមុទ្រស្លាប់អស់១០នាក់ហើយ។

ការស្លាប់ដោយសារលង់ទឹកសមុទ្រកាលពីថ្ងៃទី១៩ខែសីហានេះ ត្រូវបានគេផ្សាយតាមហ្វេសប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍។

កាសែតកម្ពុជាថ្មីបានផ្សាយថា បុរសម្នាក់ក្នុងចំណោមជនរងគ្រោះ៣នាក់ដែលលង់ទឹកសមុទ្រនោះ គឺមានម្នាក់ឈ្មោះ ហ៊ុន ស៊ាងហេង ជាកូនប្រុស លោក ហ៊ុន ណេង បងប្រុសបង្កើត លោក ហ៊ុន សែន។ ប៉ុន្តែបើតាមកាសែតកម្ពុជាថ្មី ក្មួយប្រុសលោកនាយករដ្ឋមន្រ្តីរូបនោះ មិនបានស្លាប់នោះទេ ប៉ុន្តែមិត្តភ័ក្តរបស់គេម្នាក់បានស្លាប់។

ជាមួយគ្នានោះក៏មានជនជាតិបរទេសពីរនាក់ឪពុកកូនបានលង់ទឹកសមុទ្រស្លាប់ជាបន្តបន្ទាប់ទៀតដែរ៕

ប្រភព៖ VOD


អាជ្ញាធរបង្កើនចំនួនឆ្មាំសមុទ្រ បន្ទាប់ពីក្មួយលោក ហ៊ុន សែន លង់ទឹក

បញ្ហាព្រំដែននៅលើឆាកនយោបាយខ្មែរ

អាជ្ញាធរបង្កើនចំនួនឆ្មាំសមុទ្រ បន្ទាប់ពីក្មួយលោក ហ៊ុន សែន លង់ទឹក

ថៃសន្យាបញ្ជូនខ្មែរ ៤ នាក់លួចចូលកាប់ឈើមកវិញ