ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចេញដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ហុងកុង​ និពន្ធដោយ : សឿន វណ្ណឌេត       August-29-2016, 5:28 pm         449

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចេញដំណើរ​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ហុងកុង​ជម្រើស​ជាតិ​កម្ពុជា​ចេញទៅ​ប្រកួតមិត្តភាពជាមួយ​ហុងកុង។ រូបថត ហ្វេសប៊ុក កីឡាករ កែវ សុខផេង​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទាំង​២៤​នាក់​ដែល​ដឹកនាំ​ដោយ លោក Lee Tae Hoon ចាក​ចេញពី​កម្ពុជា​ទៅកាន់​ទីក្រុង​ហុងកុង​នា​រាត្រី​ថ្ងៃទី​២៩ ខែសីហា នេះ ដើម្បី​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង​នា​ថ្ងៃទី​១ ខែកញ្ញា ខាងមុខ​។

​ខ្សែការពារ​របស់​ក្លិប​បឹងកេត​អង្គរ ហុង ផេង ត្រូវ​អវត្តមាន​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង ដោយសារ​ស្ថានភាព​របួស​ក្បាលជង្គង់​មិនទាន់​ជាសះស្បើយ​។ សម្រាប់​ការ​អវត្តមាន​របស់​ខ្សែការពារ​រូបនេះ​ត្រូវបាន​ដាក់ជំនួស​ដោយ​កីឡាករ សាយ ពិសិដ្ឋ​៕

​កីឡាករ​ជម្រើសជាតិ​ទាំង​២៤​នាក់​នោះ​រួមមាន​៖
*​ព្រះខ័ន​រាជ​ស្វាយរៀង​៖ ណុប តុលា​, រស់ គង់​សំរេច​, សំអឿន ពិដោរ​, សុខ សំណាង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ហូ​យ ផល្លី​ន​, នេន សុធា​រ័ត្ន និង សឿ​យ វិសាល​។​
*​បឹងកេត​អង្គរ​៖ ចាន់ វឌ្ឍនាកា​, ឃួន ឡា​បូ​រ៉ាវី​, រស់ សំអឿន​, សុខ សុវណ្ណ និង ស៊ូ យ៉ា​ទី​
*​ក្រសួងការពារជាតិ​៖ ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​,  រឹង ប៊ុន​ហៀ​ង​, អ៊ុំ សេរី​រ័ត្ន និង អ៊ុំ វិចិត្រ​
*​ភ្នំពេញ​ក្រោ​ន​៖ ប៊ី​ន ចន្ថា​ធា​រី និង កែវ សុខ​ផេង
*​អគ្គស្នងការ​នគរបាល​ជាតិ​៖ សាយ ពិសិដ្ឋ​, ទិ​ត ឌី​ណា និង​ស៊ុន វណ្ណ​ដេ​ត
*​ណាហ្គា​វើ​ល​៖ សុះ ស៊ូ​ហា​ណា​។​