អាមេរិក និងចិនរៀបចំបញ្ឈរអាវុធធ្វើសង្គ្រាមនៅក្នុងតំបន់សមុទ្រចិនខាងត្បូង

ដូចដែលពីភពលោកបានដឹងមកហើយអំពីបញ្ហាជម្លោះក្នុងតំបន់សមុត្រចិនខាងត្បូងកំពុងតែ បន្តនូវស្ថានភាពដ៏ក្តៅគគុក និងមានភាពកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែកគេ បានសង្កេតឃើញថាមានប្រទេសដែលជាមហាអំណាចពីរ កំពុងតែបញ្ចេញសាច់ដុំដើម្បីបង្អួត គ្នាទៅវិញទៅមកពោលគឺប្រទេសទាំងពីរនេះត្រូវបានគេដឹងថាជាសហរដ្ឋអាមេរិក និងប្រទេស ចិន។

តាមរយៈរបាយការណ៍បានបង្ហាញថាក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះប្រទេសចិន បានរៀបចំប្រព័ន្ធ រ៉ាដា និងបានរៀបចំអាវុធនៅលើកោះមួយចំនួនដែលស្ថិតនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូងដែលសព្វាវុធទាំងអស់នេះអាចមានសមត្ថភាពការពារ និងប្រើប្រាស់ក្នុងប្រតិបត្ត ការសង្គ្រាម ខណៈពេលដែលសហរដ្ឋអាមេរិកក៏បាននាំយកនូវការគាំទ្រ និងជាជំនួយខាងសព្វា វុធរបស់ខ្លួនមកកាន់តំបន់នេះដូចគ្នាផងដែរ។សម្រាប់ឧទាហរណ៍នៅក្នុងខែមិឋុនាកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំងប្រភេទ EA-18G មកកាន់ប្រទេសហ្វីលីពីនដែលនាវា ចម្បាំងប្រភេទនេះអាចមានសមត្ថភាពកំទេចយន្តហោះចម្បាំងយ៉ាងងាយ។ គួររំឮកឡើងវិញថា សហរដ្ឋអាមេរិក និងប្រទេសចិនតែងតែបានបញ្ចេញសាច់ដុំដាក់គ្នាជារឿយៗដោយស្ថិតនៅក្នុង នាមជាការធ្វើសមយុទ្ធ៕

ប្រភព៖ mekongjournal


Related Posts