​តុលាការ នឹង​កាត់ក្តី​ឯ​ឧ​ត្ត​ម កឹម សុខា នៅ​ដើមខែ​កញ្ញា​ និពន្ធដោយ : ម៉ៅ សុផា       August-29-2016, 6:17 pm         228

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​តុលាការ នឹង​កាត់ក្តី​ឯ​ឧ​ត្ត​ម កឹម សុខា នៅ​ដើមខែ​កញ្ញា​​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។  ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។

​លោក សំ សុ​គង់ មេធាវី​របស់​ឯកឧត្តម កឹម សុខា មិនទាន់​អាច​បញ្ជាក់​បានទេ ថា​កូនក្តី​របស់ខ្លួន នឹង​សម្រេចចិត្ត​ចូល​សវនាការ ឬក៏​បាន​បដិសេធ​។ លោក​ថា ក្នុង​កាលៈទេសៈ​នេះ ក្រុម​មេធាវី​កំពុង​រង់ចាំ​វិធានការ​របស់់​សាលាឧទ្ធរណ៍ ទៅលើ​នីតិវិធី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​គ្រោង​ជម្រះ​អង្គសេចក្តី ចំពោះ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា​។​

​លោក សំ សុ​គង់ អះអាងថា កាលពី​សប្តាហ៍​មុន ក្រុម​មេធាវី បានដាក់​លិខិត​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ទាន់​ចោល​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើ​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​បញ្ជូន​រឿងក្តី​របស់​ឯកឧត្តម កឹម សុខា ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ លោក សំ សុ​គង់ រួមទាំង​មេធាវី​៤​រូប​ផ្សេងទៀត ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា មិនទាន់​ទទួលបាន​ដំណឹង​ពី​សាលាឧទ្ធរណ៍ ទាក់ទង​នឹង​បណ្តឹងសុំ​មោឃភាព​ដីកា​ដំណោះស្រាយ នៅឡើយ​ទេ​។

​លោក​មេធាវី​ខាងលើ បន្ថែមទៀតថា ប្រសិនបើ​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៩ ដែលជា​កាលបរិច្ឆេទ​នៃ​ការជំនុំជម្រះ ហើយ​សាលាឧទ្ធរណ៍​នៅតែ​មិនមាន​ការឆ្លើយតប​នឹង​សំណើរ​របស់​មេធាវី នោះ​សាលាដំបូង​រាជធានី​ភ្នំពេញ គួរតែ​បង្អង់​នីតិ​វី​នី​នៃ​ការជំនុំជម្រះ ដោយ​បន្ត​រង​ចំណាត់ការ​របស់​សាលាឧទ្ធរណ៍​ជាមុនសិន​។

​យ៉ាងណាក៏ដោយ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​សេចក្តីសម្រេច​ណាមួយ​ពី​សាលាឧទ្ធរណ៍​នោះទេ ពេលវេលា​នៃ​ការជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា នឹង​ដំណើរការ​ទៅតាម​ការគ្រោងទុក ដោយ​គ្មាន​ការប្រែប្រួល​អ្វី​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​យើង​នឹង​បើកសវនាការ​តាម​ការកំណត់ លើកលែងតែ​សាលាជម្រះក្តី​ជាន់ខ្ពស់ សម្រេច​ផ្សេង​ពីនេះ​»​។

​សូមបញ្ជាក់ថា មូល​ហេតុដែល​តុលាការ ចោទ​ឯកឧត្តម កឹម សុខា ថា​ប្រ​ព្រឹ​ប្រឹ​ត្ត​បទល្មើស​ជាក់ស្តែង ដោយសារតែ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ មិន​ព្រម​បង្ហាញខ្លួន​ចំនួន​២​លើក ជុំវិញ​រឿងក្តី​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕