រថយន្ត​ដឹក​សព​របស់​មន្ទីរពេទ្យ​រដ្ឋ មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ​ និពន្ធដោយ : ថ្មីៗ       August-29-2016, 6:55 pm         456

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រថយន្ត​ដឹក​សព​របស់​មន្ទីរពេទ្យ​រដ្ឋ មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង ពិភាក្សាជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ នេះ បាន​ផ្ញើលិខិត​ទៅ​ថ្នាក់ដឹកនាំ​ផ្នែក​សុខាភិបាល​ទាំងអស់​ទាក់ទង​នឹង​ការរៀបចំ​សេវា​រថយន្ត​ដឹក​សព​របស់​មន្ទីរពេទ្យ​ដែល​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​។​

​រដ្ឋមន្ត្រី​សុខាភិបាល បាន​ប្រាប់​ទៅ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត នាយក​មន្ទីរពេទ្យ​ជាតិ មជ្ឈមណ្ឌល​ជាតិ និង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ថា ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ឡាន​ដឹក​សព​របស់​មន្ទីរពេទ្យ​រដ្ឋ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ថ្លៃ​សេវា​ទៀតឡើយ ទោះ​ក្នុងករណី​ណាក៏ដោយ​។​

​លោក ម៉ម ប៊ុនហេង បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សុខាភិបាល​ទាំងនោះ ឲ្យ​រៀបចំ​ផែនការ​ប្រើប្រាស់​ថវិកាជាតិ​ជំនួស​វិញ​៕