សុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណ

6 Videos


តារាចម្រៀងអាជីពឈរលំដាប់ជួរមុខដែលទទួលការគាំទ្រខ្លាំងពីទស្សនិកជន សុគន្ធ នីសា និង លោក អេឡិច ចាន់ត្រា ថ្មីៗនេះបានបង្ហោះសារមួយដើម្បថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានគាំទ្រខ្លួន ក្នុងខណៈពេលដែលពួកគេចេញទៅសម្តែងក្នុងតន្ត្រីសប្បុរសធម៌នៅប្រទេសជប៉ុនកន្លងមក ។

សុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណ

សុគន្ធ នីសា រួមជាមួយនឹងលោក អេឡិច ចាន់ត្រា កាលពីថ្មីៗនេះបានបង្ហោះសារមួយថ្លែងអំណរគុណ ចំពោះសប្បុរសជននៅប្រទេសជប៉ុន ដែលបានគាំទ្រការសម្តែងរបស់ខ្លួន នៅលើឆាកនៃការប្រគំតន្ត្រី សប្បុរសធម៌ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីម្សិលមិញនេះ ដែលនៅក្នុងសារនោះដែរ តារាទាំង ២ ដួងនេះបានរៀបរាប់ថា «ខ្ញុំបាទ អេទ្បិច ចាន់ត្រា និង កញ្ញា សុគន្ធ នីសា សូមអរគុណ សម្រាប់ការគាំទ្រ ការប្រគំតន្ត្រី សប្បុរធម៌មូលនិធិមន្ទីរពេទ្យ គន្ធបុប្ជា កាលពីម្សិលមិញ នៅប្រទេសជប៉ុន សូមជូនពរបងប្អូន ទាំងអស់គ្នាជួបប្រទះតែសំណាងល្អ »

សុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណ

គួរបញ្ជាក់ថា តារាចម្រៀងល្បី សុគន្ធ នីសា និង លោក អេឡិច ចាន់ត្រា បានចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមសម្តែងក្នុងតន្ត្រីសប្បុរសធម៌នៅប្រទេសជប៉ុន ដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា កាលពីម្សិលមិញនេះ ហើយសម្រាប់ថវិកាទាំងអស់នឹងត្រូវបានយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៕ ជួន នូវ

សុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណសុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណសុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណសុគន្ធ នីសា និង អេឡិច ចាន់ត្រា បញ្ចេញសារថ្លែងអំណរគុណ