សម្លាប់​នាង​ចោល… ព្រោះ​ព្រហើន

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ បន្ទាប់​ពី​ខឹង​ប្រពន្ធដេញ​ចេញពីផ្ទះ ក៏​ផ្ទុះ​កំហឹង​​​ខ្លាំង​យក​ពូថៅ​​មក​កាប់រហូតស្លាប់​ក្នុង​ថ្លុកឈាម កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៦ នេះ ស្ថិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ព្រោះ​តែនាង​​​ខឹង ​ជន​នោះ​តែង​តែ​ជក់​ថ្នាំ​ញៀន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើឈ្មោះ​ស្រ៊ុ​ន ចាន់​ឌី អាយុ​៣១​ឆ្នាំ រីឯ​ស្ត្រី​ដែលស្លាប់ឈ្មោះ​ភួ​ន សុខ​ហៃ អាយុ​២១​ឆ្នាំ (ជាប្រពន្ធ​អត់រៀបការ) មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​បន្ត​ថា ជនសង្ស័យនិង​ស្ត្រី​រង​គ្រោះបាន​រួម​រស់​​ជាមួយ​គ្នា​ដូច​ប្ដី​-​ប្រពន្ធ គ្រាន់តែ​មិន​បាន​រៀប​ការ​​ ។​ លុះ​ថ្ងៃ​កើតហេតុ ទាំង២​នាក់ក៏មានទំនាស់យ៉ាងខ្លាំង ដោយ​ស្ត្រី​រង​គ្រោះ​បាន​​ដេញ​ប្តី​ (​ជន​ដៃដល់​)​ ចេញពីផ្ទះ ​ព្រោះនាងនិយាយមិនស្តាប់​រឿង​​ជក់ថ្នាំញៀន​ ស្រាប់តែ​ត្រូវជន​នោះ​ខឹងយក​ពូថៅ​ទៅកាប់​នាង​រហូត​​ស្លាប់​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ដោយ​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។