កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)

6 Videos


ជារឿងដែលនឹកស្មានមិនដល់សោះថា បេក្ខនារីម្នាក់មកពីភ្នំពេញមានឈ្មោះ ម៉ង់ ចាន់កញ្ញា អាយុ ២១ ឆ្នាំ ដែលមកប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ តាមពិតនាងគឺជាអតីតម្ចាស់ជ័យលាភីឯកក្នុងកម្មវិធី The Best Star ឆ្នាំ ២០១៤ របស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ ដែលកាលណោះនាងបានប្រើឈ្មោះ កែវ កាន់ហា ។

កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)

កែវ កាន់ហា គឺជាបេក្ខនារីម្នាក់ក្នុងកម្មវិធី The best Star 2014 ដែលកាលណោះប្រិយមិត្តបានស្គាល់ច្បាស់មកហើយពីសមត្ថភាពច្រៀងរបស់នាង ។ ដោយសារតែសមត្ថភាពលេចធ្លោ និង មានសំឡេងដ៏ពីរោះក្រអួនក្រអៅរណ្តំចិត្ត កែវ កាន់ហា ត្រូវបានជាប់ និង ក្លាយជាម្ចាស់ជ័យលាភីឯកក្នុងកម្មវិធីនោះនៅឆ្នាំ ២០១៤ ។ ហាក់ចង់ឈោងចាប់ឱកាសមានកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីល្បាញ កែវ កាន់ហា ក៏បានលេចមុខជាបេក្ខនារីម្តងទៀតដោយប្រើឈ្មោះដើម ម៉ង់ ចាន់កញ្ញា វិញ មកប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ ដោយនាងបានលើកយកបទ «ថ្ងៃលិចអូនស្រណោះ» មកធ្វើការប្រកួតប្រជែង ។

កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)

ក្នុងការបញ្ចេញសមត្ថភាព បេក្ខនារី ម៉ង់ ចាន់កញ្ញា ឬ កែវ កាន់ហា បានធ្វើឱ្យគណៈកម្មការទាំងបួនរូបលាន់មាត់កោតសរសើរគ្រប់គ្នា ព្រោះការបង្ហើរសំនៀងរបស់នាងមានភាពពីរោះផ្អែម ត្រជាក់ជាប់ចិត្ត និង ទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ហើយជាលទ្ធផលអតីតម្ចាស់ពាន The Best Star 2014 រូបនេះទទួលបាន «Yes» ដល់ទៅបួនពី Judge ឱ្យបន្តទៅវគ្គក្រោយទៀត ។

កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)

ចង់ដឹងថា ម៉ង់ ចាន់កញ្ញា ឬ កែវ កាន់ហា អតីតម្ចាស់ពាន The Best Star 2014 បញ្ចេញសូរសៀងពីរោះរណ្តំចិត្តយ៉ាងណា សូមចុចទស្សនាវីដេអូខាងក្រោម ៕     សាកល

កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)

នេះជាវីដេអូនៃសកម្មភាពកំពុងប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ ៖

នេះជាវីដេអូនៃសកម្មភាពកាលពីពេលលើកពានក្នុងកម្មវិធី The Best Star 2014 របស់បេក្ខនារី កែវ កាន់ហា ឬ ម៉ង់ ចាន់កញ្ញា នៅស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ ៖

កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)កែវ កាន់ហា លើកពានម្តងហើយ ឆ្លៀតមកដណ្តើមពាន Cambodian Idol រដូវកាលទី២ទៀត (មានវីដេអូ)