នាយករដ្ឋមន្ត្រី​ឡាវ ប្រាប់​ប្រជាជន​ក្រុង​វៀងចន្ទន៍​ឲ្យ​ត្រៀម​ខ្លូន​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-29-2016, 8:59 pm         366

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​ឡាវ ប្រាប់​ប្រជាជន​ក្រុង​វៀងចន្ទន៍​ឲ្យ​ត្រៀម​ខ្លូន​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​Laos PM រូបភាពពី Vientiane Time​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះហើយ ក្នុង​រដ្ឋធានី​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​។ ប្រមុខ​រដ្ឋាភិបាល​ឡាវ បាន​ប្រាប់​ប្រជាជន​ទាំងអស់ ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ខណៈ​មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​សមាជិក​អាស៊ាន និង​មហាអំណាច​ពិភពលោក មាន​អាមេរិក រុស្សី ចិន​ជាដើម​នោះ ។​

​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត (Thongloun Sisoulith) នៅ​ថ្ងៃទី​២៩ ខែសីហា​នេះ បាន​អំពាវនាវ​ប្រជាជន​ឡាវ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ល្អ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៨ ខែកញ្ញា​។​

​ថ្លែង​ពី​ការិយាល័យ​រដ្ឋាភិបាល ប្រមុខ​រដ្ឋាភិបាល​ឡាវ និយាយថា លោក​ចង់​ឲ្យ​ប្រជាជន​ទាំងអស់ ធ្វើជា​ម្ចាស់ផ្ទះ​ល្អ​រាក់ទាក់ ក្នុង​ការទទួល​ថ្នាក់ដឹកនាំ​ប្រទេស​នានា ក៏ដូចជា​មន្ត្រីជាន់ខ្ពស់ នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ដែល​នឹង​មក​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។ លោក​បន្តថា ឡាវ​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​បដិសណ្ឋារកិច្ច​មេដឹកនាំ​ទាំងអស់​។ នេះ​បើ​យោងតាម​ផ្សាយ​របស់​កាសែត Vientiane Time​។

​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​សមាជិក​អាស៊ាន​៩​ផ្សេងទៀត ដែល​រួមទាំង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន និង​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន លោក Rodrigo Duterte នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សន្ទនា​។ ប្រធានបទ​សំខាន់ នៃ​ជំនួប​ប្រចាំ​ឆ្នាំនេះ នឹង​ផ្ដោតលើ​សន្តិសុខ ក៏ដូចជា​ទំនាក់ទំនង​ក្នុងចំណោម​សមាជិក​អាស៊ាន និង​ជាមួយ​ប្រទេស​ដៃគូ​ផងដែរ​។

​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក គឿន​ហេ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ និង​ប្រមុខ​រដ្ឋាភិបាល​ចិន ឥណ្ឌា អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ រុស្សី​និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី មូ​ន សុទ្ធ​តែមាន​វត្តមាន​ចូលរួម​ទាំងអស់​។

​សន្តិសុខ​ត្រូវគេ​រំពឹងថា នឹងត្រូវ​រឹតបន្តឹង​ខ្លាំង ដ្បិត​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ធំៗ​មកពី​ប្រទេស​ជាច្រើន ខណៈ​ការគំរាមកំហែង​លើ​សន្តិសុខ មានការ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់ពី​មានការ​វាយប្រហារ​ជាច្រើន​នៅ​ថៃ ដែលជា​អ្នកជិតខាង​។ កងកម្លាំង​សន្តិសុខ នឹងត្រូវ​ពង្រាយ​នៅ​ព្រលានយន្តហោះ កន្លែង​ប្រជុំ និង​សណ្ឋាគារ​ដែល​មេដឹកនាំ​ទាំងអស់​ស្នាក់នៅ​៕