លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

6 Videos


ប៉ុន្មានថ្ងៃនេះ តើអ្នកមានអារម្មណ៍ថាឈឺខ្នងខ្លះដែរ ឬ ទេ ? បើដូច្នោះ អ្នកអាចសាកល្បងវិធីហាត់ប្រាណបែបសន្ធឹងអវយវៈខាងក្រោមដើម្បីកាត់បន្ថយការឈឺចាប់បានមួយអន្លើ ។ លំហាត់នេះ ទាមទារឱ្យហាត់៣ដងក្នុង ១ ថ្ងៃ រហូតដល់ពេលធូរស្បើយបន្តិច ទើបហាត់ ១ ដងក្នុង ១ ថ្ងៃវិញ និងបន្តហាត់៣ទៅ៤ថ្ងៃក្នុងមួយសប្តាហ៍ ។
កម្តៅសាច់ដុំ

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

អ្នកត្រូវជ្រើសកន្លែងដើម្បីហាត់ អាចជាលើកម្រាលរាប ឬលើគ្រែ ។ រៀបឥរិយាបថគេងរាប បញ្ឈរជង្គង់ ហើយព្យាយាមពើងខ្លួនឱ្យខ្នងផុតពីកម្រាល ដកដង្ហើមចូលស្របពេលប្រឹងលើកខ្លួន ហើយដកដង្ហើមចេញវិញ រក្សាលំនឹងនេះ ៥ វិនាទី សឹមបន្ទាបខ្លួនចុះវិញ ។ គួរធ្វើឱ្យបាន ១០ ដង ហើយបង្កើនពេលពី ៥ វិនាទីទៅ ១០ វិនាទីតាមដែលអាចធ្វើបាន ។

១ – លើកជើងបញ្ឈរម្ខាង

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

រៀបឥរិយាបថដូចរូប ដោយប្រើដៃឱបទប់ភ្លៅ ពង្រឹងសាច់ដុំពោះនៅពេលលើកជើងឡើង ហើយរក្សាលំនឹងនេះ ៣០វិនាទី។ ផ្លាស់ប្តូរ ទៅជើងម្ខាងទៀត និងធ្វើឱ្យបាន ២ដង។

២ – ផ្អឹបជង្គង់នឹងដើមទ្រូង

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

វិធីនេះប្រើចលនាសាច់ដុំត្រគាក គូថ និងខ្នងខាងក្រោម ។ វិធីនេះតម្រូវឱ្យរៀបឥរិយាបថដូចរួប រួចរក្សាលំនឹង ២០វិនាទី មុននឹងប្តូរទៅជើងម្ខាងទៀត ។ ប្រសិនបើអ្នកចង់បង្កើនប្រសិទ្ធភាព នៅពេលបត់ជើងម្ខាង អ្នកគួរព្យាយាមសន្ធឹងជើងម្ខាងទៀតឱ្យត្រង់។

៣ – សន្ធឹងបង្វិល

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

រៀបឥរិយាបថដូចរូប រួចរក្សាលំនឹង ២០វិនាទី មុននឹងប្តូរទៅម្ខាងទៀត។ គួរពង្រឹងសាច់ដុំក្បាលពោះនៅពេលបង្វិលជើងម្ខាង និងពេលត្រលប់ទៅធ្វើម្ខាងទៀត នោះអ្នកនឹងបានលទ្ធផល២ គឺបំបាត់ឈឺខ្នង និងពង្រាបក្បាលពោះ។

៤ – ទាក់ជង្គង់

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

វិធីនេះ តម្រូវឱ្យអ្នកប្រើសាច់ដុំគូថខ្លាំង។ រៀបឥរិយាបថដូចរូប ដោយដាក់កជើងម្ខាងលើជង្គង់ម្ខាងទៀត ហើយប្រើដៃទាញភ្លៅ។ គួរពង្រឹងក្បាលពោះ មុនពេលដាក់ជើងម្ខាងទ្ពក់ជើងម្ខាងទៀត។

៥ – បត់ជង្គង់

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

វិធីនេះ ជួយពង្រឹងដល់ត្រគាក និងសាច់ដុំភ្លៅ។ អ្នកត្រូវរៀបឥរិយាបថដូចរូប រួចរក្សាលំនឹង ៣០វិនាទី មុននឹងប្តូរទៅម្ខាងទៀត។

៦ – គេងបត់ជង្គង់ទៅក្រោយ
វិធីនេះ តម្រូវឱ្យប្រើសាច់ដុំភ្លៅទាំងសងខាង។ អ្នកត្រូវរៀបឥរិយាបថដូចរូង រក្សាលំនឹង៣០វិនាទីមុននឹងប្តូរទៅម្ខាងទៀត។ ដើម្បីឱ្យមានចលនាងាយស្រួល អ្នកគួរប្រឹងសាច់ដុំពោះនៅពេលព្យាយាមចាប់ទាញជើងទៅក្រោយ។

៧ – ឈរចំកោងខ្នង

លំហាត់សន្ធឹង ៧ យ៉ាង បំបាត់អាការឈឺខ្នងផ្នែកខាងក្រោម

កាយវិការទាំងពីរនេះ គួរធ្វើម្តងមួយៗ ដោយរក្សាលំនឹងខ្លួន ១០វិនាទី ក្នុងមួយកាយវិការ ។

លក្ខិណា