ជួលបន្ទប់ជាមួយគ្នា ទៀបភ្លឺចង់ក្រេបលំអង ត្រូវនាងស្រែកឱ្យប៉ូលិសចាប់ខ្លួន

6 Videos


យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចបន្ទប់ជួល ខាងក្រោយខារ៉ាអូខេខួល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដោល ក្រុងកំពត ដោយចោទប្រកាន់ថា បានប៉ុនប៉ងចាប់រំលោភនារីម្នាក់ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះឈ្មោះ ជីវ សុខលាង មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត ចំណែកឯនារីរងគ្រោះ អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅសង្កាត់កំពង់បាយ ក្រុងកំពត ។

ជួលបន្ទប់ជាមួយគ្នា ទៀបភ្លឺចង់ក្រេបលំអង ត្រូវនាងស្រែកឱ្យប៉ូលិសចាប់ខ្លួន

នៅពេលពួកគេ កំពុងដេកលង់លក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់តែទៀបភ្លឺថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ ជនសង្ស័យបានលបលួចសើយសំពត់ និងស្រាតខោទ្រនាប់នារីរងគ្រោះ តែពេលនោះនារីរងគ្រោះដឹងខ្លួនទាន់ ក៏ស្រែកផ្អើលឆោឡោបង្កការភ្ញាក់ផ្អើល ទើបកម្លាំងនគរបាលចុះទៅអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗតែម្តង ។

ជួលបន្ទប់ជាមួយគ្នា ទៀបភ្លឺចង់ក្រេបលំអង ត្រូវនាងស្រែកឱ្យប៉ូលិសចាប់ខ្លួន

ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កណ្ដោល ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

សុថាត់