បុរស​ជា​អ្នក​ស្រឡាញ់​«​ព្រហ្មចារី​»​របស់​ស្ត្រី តែ​ក៏​ជា​អ្នក​បំផ្លាញ​វា​ដែរ​! និពន្ធដោយ : ស៊ុំ សុជាតិ       August-29-2016, 10:30 pm         1056

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរស​ជា​អ្នក​ស្រឡាញ់​«​ព្រហ្មចារី​»​របស់​ស្ត្រី តែ​ក៏​ជា​អ្នក​បំផ្លាញ​វា​ដែរ​!​ភ្នំពេញ​៖ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ បុរស​ខ្មែរ​មួយចំនួន​នៅតែ​ឲ្យ​តម្លៃ​លើ​ព្រហ្មចារី​របស់​នារី​ដដែល​។ ឲ្យ​តម្លៃ​រហូតដល់​មាន​ពាក្យ​ខ្មែរ​មួយ​ឃា្ល​នៅតែ​ឲ្យ​តម្លៃ​លើ​បុរស​ខ្លាំង​ជាង​នារី​។ ឃ្លា​នោះ មានន័យថា បុរស​ជា​មាស​ទឹក​១០-​នារី​ជា​ក្រណាត់ស​។ នៅក្នុង​បាឋកថា ប្រចាំ​ខែសីហា នៅ​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៦ នៅ​ពុទ្ធសាសនបណ្ឌិត្យ អ្នកជំនាញ​បាន​ជជែក​គ្នា​ជុំវិញ​អត្ថន័យ​នៃ​ឃ្លា​ខាងលើនេះ​។

​លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចោទ​ជា​សំណួរ​ផង បាន​រិះគន់​បុរស​ផង​ថា បុរស​ត្រូវការ​«​ភាព​បរិសុទ្ធ​»​របស់​ស្ត្រី តែ​បុរស​ក៏​ជា​អ្នក​បំផ្លាញ​«​ព្រហ្មចារី​»​របស់​ស្ត្រី​ដែរ​។ តើ​គំនិត​ដែលថា បុរស​ជា​មាស​ទឹក ១០ ហើយ​ស្ត្រី​ជា​ក្រណាត់ស​នោះ ជា​ទ្រឹស្តី​ជឿនលឿន ឬ​ជា​ទ្រឹស្តី​ចាស់គំរឹល​?

​ដើម្បី​ជ្រាប​ច្បាស់​ពី​អត្ថន័យ​នៃ​ឃ្លា​ខាងលើនេះ សូម​អញ្ជើញ​ស្តាប់​ការពន្យល់​ខ្លី​របស់លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដូចតទៅ​៖