យុវជន​ឆ្នើម​ភ្នំពេញ​ក្រោន​ ម៉ាត់​ សាក់រវី​ ​​យក​ Neymar​ ជា​ Idol ​

កីឡាករ​ម្នាក់​ៗ​តែង​តែ​មាន​កីឡាករ​ឆ្នើម​​ៗ​ជា​និម្មិត​រូប​របស់​ខ្លួន​ដែល​​ពួក​គេ​អាច​អភិវឌ្ឍ​សមត្ថភាព​​តាម។ ចំណក​ម៉ាត់​ សាក់រវី​ យុវជន​ក្រុម​ ភ្នំពេញក្រោន​​យក​កីឡាករ​Neymar​ របស់​ប្រេស៊ីល​ធ្វើ​ជា​គំរូ​(Idol)​ដើម្បី​ហ្វឹកហាត់​ស្ដាយ​ផ្សេងៗ​សម្រាប់​ប្រើ​នៅ​ក្នុង​ពេល​ប្រកួត។

 

យុវជន​ឆ្នើម​ភ្នំពេញ​ក្រោន​ ម៉ាត់​ សាក់រវី​ ​​យក​ Neymar​ ជា​ Idol ​ ម៉ាត់​ សាក់រវី​

 

ក្រោយ​ពេល​ប្រកួត​មិត្ត​ភាព​ជា​មួយ​ African All Stars​ ចប់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ​យុវជន​​ ម៉ាត់​ សាករវី​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ ខ្លួន​ពិត​ជា​ស្រលាញ់​និង​ចូល​ចិត្ត​ស្ដាយ​លេង​របស់​រៀម​ច្បង់ Neymar​​ ណាស់។​​ Neymar​​ ជា​កីឡាករ​ចូល​ចិត្ត​ ហ្វាំង​ ចូល​ចិត្ត​ប្រឡែង​លេង​ជា​មួយ​បាល់​ ចូល​ចិត្ត​លេង​ស្ដាយ​ប្លែក​ៗ​ និង​លេង​ជម្នះ​ទៅ​មុខ។​

 

ចំណុច​ទាំង​ពិសេស​ៗ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យុវជន​វ័យ​ក្មេង​រូប​នេះ​លេង​ទម្រង់​បម្រើ​តាម Neymar​ និង​​រៀន​ក្បាច់​ផ្សេង​ៗ​ ព្រម​ទាំង​​ឆ្លៀត​ប្រើ​ក្នុង​ពេល​ប្រកួត​របស់​ខ្លួន​ទៀត​ផង។ ឆ្លើយ​តប​នឹង​សំនួរ​ដែល​សួរ​ថា​ ពេល​នេះ​រៀន​ចេះ​បាន​ប៉ុន្មាន​ក្បាច់​ហើយ​កីឡាករ​ ម៉ាត់​ សាក់រវី​​ ថា​ ចេះ​បាន​២-៣​ ក្បាច់​ហើយ​ដូច​ជា​ឆ្កឹះ​បាល់​រំលង​មនុស្ស​និង​ហ្វាំង​ជា​ដើម។

 

យុវជន​ឆ្នើម​ភ្នំពេញ​ក្រោន​ ម៉ាត់​ សាក់រវី​ ​​យក​ Neymar​ ជា​ Idol ​ ម៉ាត់​ សាក់រវី​

 

ម៉ាត់​ សាក់រវី​ ជា​កីឡាករ​យុវជន​របស់​ក្រុម​ ភ្នំពេញក្រោន​ ហើយ​ក៏​ធ្លាប់​ជាប់​ជា​ជម្រើស​ឈុត​ធំ​របស់​ភ្នំពេញក្រោន​ដូច​គ្នា។​ រូប​គេ​​​ត្រូវ​បាន​គ្រូ​ជម្រើស​ជាតិ​ U-19 ​ កម្ពុជា​កោះ​ហៅ​ឲ្យ​ហ្វឹកហាត់​ត្រៀម​ខ្លួន​ទៅ​ប្រកួត​កម្មវិធី​ AFF U-19​ Championship​ នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី១១​ ខែ​កញ្ញា​ ខាង​មុខ​នេះ៕

 

អត្ថបទ៖​ នួន​ ស៊ីណា