Liu Yifei ប្រារព្ធ​ខួប​កំណើត​​លើ​​នាវាទេស​ចរណ៍​ជាមួយ Song Seunghun

ដោយ​សារ​តែ​មិន​ឧស្សាហ៍​បង្ហាញ​មនោសញ្ចេតនា​នៅ​លើ​បណ្ដាញ​សង្គមទើប​គូ​ស្នេហ៍​ល្បី​ឈ្មោះ តារា​សម្ដែង Song Seunghun និង Liu Yifei តែង​តែ​លេច​ឮ​ដំណឹង​បែក​គ្នា​ជា​ញឹក​ញាប់។ យ៉ាងណាក៏ដោយ ជា​មួយ​សកម្មភាព​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្នេហា​របស់​ពួក​គេ​តែ​រឹង​មាំ។

 

Liu Yifei ប្រារព្ធ​ខួប​កំណើត​​លើ​​នាវាទេស​ចរណ៍​ជាមួយ Song Seunghun

 

កាល​ពី​ថ្ងៃ​ទី​២៥​ខែ​សីហា​កន្លង​ទៅ​នេះ គឺ​ជា​ថ្ងៃ​ខួប​កំណើត​លើក​ទី​២៩​របស់​តារា​សម្ដែង​ស្រី​ស្រស់​ស្អាត Liu Yifei។ តារា​កើត​ឆ្នាំ១៩៨៧ បាន​បង្ហោះ​រូប​ខ្លួន​ក្នុង​ពិធី​ជប់លៀង​អបអរ​អាយុ​ថ្មី​ជាមួយ​មិត្ត​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម។ គួរ​ឲ្យ​សោក​ស្ដាយ នៅ​ក្នុង​រូប​ទាំង​នោះ​គេ​មិន​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​កូរ៉េ Song Seunghun ដែល​ជា​មិត្ត​ប្រុស​របស់​នាង​នោះ​ទេ។ តួ​រឿង “When A Man Loves” ក៏​រង​ពាក្យ​រិះគន់​មិន​តិច​ដែរ​ដោយ​មិន​បាន​ជូន​ពរ​មិត្ត​ស្រី​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ឱកាស​ថ្ងៃ​ពិសេស​របស់​នាង។

 

Liu Yifei ប្រារព្ធ​ខួប​កំណើត​​លើ​​នាវាទេស​ចរណ៍​ជាមួយ Song Seunghun

 

ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ ភាគី​របស់​ប្រុស​ស្អាត​វ័យ​៣៩​ឆ្នាំ​បាន​ចេញ​មុខ​បដិសេធ។ តំណាង​របស់​លោក​បាន​ឲ្យ​ដឹង​ថា មិត្ត​ប្រុស​របស់​សៀវ ឡុង​នី​បាន​ជូន​ពរ​មិត្ត​ស្រី​ថែម​ទាំង​បាន​ចូល​រួម​ក្នុង​កម្មវិធី​ជប់​លៀង​របស់​នាង​លើ​នាវាទេសចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​២៥​ផង​ដែរ។ ក្រោយ​ពាក្យ​បក​ស្រាយ​របស់​ក្រុមហ៊ុន Song Seunghun នៅ​ថ្ងៃ​ទី​២៧​ខែ​សីហា បណ្ដាញ​ព័ត៌មាន​នានា​របស់​ចិន​ក៏​បាន​ចុះផ្សាយ​រូប​ភាព​ជប់លៀង​នៅ​លើ​ទូក​របស់ Liu Yifei ហើយ​សង្សារ​របស់​នាង​ពិត​ជា​បាន​មាន​វត្តមាន​នៅ​ទី​នោះ​​ពិត​មែន៕

 

Liu Yifei ប្រារព្ធ​ខួប​កំណើត​​លើ​​នាវាទេស​ចរណ៍​ជាមួយ Song Seunghun

 

ចុចអាន៖អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing