កូន​ស្រី ​Beyonce ពាក់​រ៉ូប​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ VMAs

តារា​ចម្រៀង​ ​Beyonce បាន​ដឹក​ដៃ​កូន​ស្រី​ Blue Ivy ដោយ​គ្រង​ឈុត​រ៉ូប​តម្លៃ​ ១០ ៩៥០​ដុល្លារ​ដើរ​លើ​កម្រាល​ព្រំ​កម្មវិធី​ប្រគល់​ពាន់​រង្វាន់​ប្រចាំ​ឆ្នាំ​ផ្នែក​តន្ត្រី MTV Video Music Awards (VMAs) កាល​ពី​ម្សិលមិញ។

 

កូន​ស្រី ​Beyonce ពាក់​រ៉ូប​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ VMAs

 

រ៉ូប​ដែល​មាន​តម្លៃ​​ថ្លៃ​នឹក​ស្មាន​មិន​ដល់​នេះ​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​កុមារ ​Mischka Aoki ដោយ​ផ្សំ​អាវ​វាល​​ធ្វើ​ពី​ស្បែក​ពណ៌​មាស​និង​ប៉ាក់​រូប​ផ្កា​ផុស។ ងាក​ទៅ​មើល​រ៉ូប​របស់​​ម្ដាយ Blue Ivy វិញ​ក៏​លេច​ធ្លោ​មិនធម្មតា​ដែរ គឺ​ថា​ភ្លឺផ្លេក​​ចាំង​ឆ្លុះ​សាច់ និង​មាន​រោម​ពណ៌ស​ពាក់​នៅ​​នឹង​កជា​ម៉ូដ​ពិសេស។

 

ក្នុង​ឆ្នាំ​នេះ​​ ​Beyonce ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​​បាន​ឈ្នះ​ពាន​ច្រើន​ជាង​គេ​​ពោល​គឺ​៨ពាន​ ហើយ​ក៏​បំបែក​កំណត់ត្រា​ក្លាយ​​ជា​តារា​ចម្រៀង​ដែល​ទទួល​បាន​ពាន​ច្រើន​ជាង​គេ​នៅ​កម្មវិធី MTV Video Music Awards ផង​ដែរ៕

 

កូន​ស្រី ​Beyonce ពាក់​រ៉ូប​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ VMAs

 

កូន​ស្រី ​Beyonce ពាក់​រ៉ូប​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ VMAs

 

ចុចអាន៖Beyonce ប្រមូល​​​ពាន​នៅ VMAs​ 2016 លើស​​គេ​ ហើយ​បំបែក​កំណត់ត្រា​ទៀត

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖​ billboard