លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មើលមិនឃើញ ឈ្មោះណាក់ និងឈ្មោះ ណូ ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់ថ្ងៃ-យប់ ទៅលក់នៅប្រទេសវៀតណាម

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី  មើលមិនឃើញ ឈ្មោះណាក់ និងឈ្មោះ ណូ ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់ថ្ងៃ-យប់ ទៅលក់នៅប្រទេសវៀតណាម

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា ពីរនាក់បងប្អូនឈ្មោះ ណាក់ និង ឈ្មោះណូ បានដឹកជញ្ជូនឈើ រាល់ថ្ងៃ-យប់ គឺដឹកឈើប្រណិតតាមរថយន្ត សាំយ៉ុង ក្នុង១ថ្ងៃចំនួន៥គ្រឿងទៅ៦គ្រឿង ចេញពីចំណុច អូររវាក់ស្រុកលំផាត់ មកស្តុកទុក ក្នុងក្រុងបានលុង រួចដឹកបន្តទៅលក់នៅប្រទេសវៀតណាម តាម ច្រទ្វារ អន្តជាតិអូរយ៉ាដាវ យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ សង្ស័យមាន ការបើកដៃ ពីសំណាក់សមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ មាន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងលោកសក្តិ៥ឈ្មោះ នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តរតនគិរី ។

សេចក្តីរាយការណ៍បន្តទៀតថារៀងរាល់ថ្ងៃ-យប់គឺគេឃើញក្បួនរថយន្តដឹកឈើ ប្រណីតល្មើស ច្បាប់ ដែលគេស្គាល់ឈ្មួញ ឈ្មោះណាក់ នឹងឈ្មោះណូ ដឹកតាម រថយន្តរថយន្តសាំយ៉ុងចំនួន ចំនួនពី៤ទៅ៦គ្រឿងចេញពីចំណុច អូររវាក់ ស្រុក លំផាត់ មកស្តុកទុកក្នុងក្រុងបានលុង រួចដឹកបន្តទៅលក់នៅប្រទេសវៀតណាម តាមច្រទ្វារ អន្តជាតិអូរយ៉ាដាវ ដោយគ្មានសមត្ថកិច្ចជំនាញចុះ ធ្វើការទប់ស្កាត់ នោះទេ។ក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណិត មានធ្នង់ បេង ចេញពីចំណុចអូរ រវាក់ ស្រុកលំផាត់ មកស្តុកទុកក្នុងក្រុងបានលុង រួចដឹកបន្តទៅលក់នៅប្រទេស វៀតណាម គឺមិនលោះថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ឬខ្យល់ ព្យុះក៏ ឈ្មោះណាក់ នឹងឈ្មោះណូ ពីរនាក់បងប្អូន នៅតែធ្វើការដឹកជញ្ជូនយ៉ាង រលូនបំផុត។ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬហើបមាត់ ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មោះ ណាក់ នឹងឈ្មោះ ណូពិសេសគឺនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺទី១ដោយសារតែឈ្មោះ ណាក់ នឹងឈ្មោះណូ មានលុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ ឈ្មោះ ណាក់ នឹងឈ្មោះណូ ជាឈ្មួញជួញឈើល្មើសច្បាប់ដុះស្លែ ជាម៉ូយចាស់វស្សា និងមានការបើកដៃពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ មាន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោកសក្តិ៥ឈ្មោះ នូវ ដារ៉ា នាយ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី លូក ដៃ ទទួលប្រាក់ជាថ្នូរមិនបង្ក្រាប ។

គេលើកជាសំណួរថាតើបទបញ្ជាលេខ០១របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ របស់ ឈ្មោះណាក់នឹងឈ្មោះណូបានឬក៏អត់ព្រោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូន ឈើគ្រញូងតាមរថយន្តទំនើបៗស្រុកលំផាត់ មកស្តុកទុកក្នុងក្រុងបានលុង រួច ដឹកបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រទ្វារអន្តជាតិអូរយ៉ាដាវឈ្មោះណាក់ នឹងឈ្មោះ ណូ កំពុងធ្វើនៅពេលនេះមានទំហំធំធេងនិង ព្រហើនបំផុត ចំពោះ ការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យមើល ភាព អនាធិបតេយ្យរបស់ឈ្មោះ ណាក់ នឹងឈ្មោះណូ ឡើងវិញជាបន្ទាន់៕