​រ​ដ្ឋមន្រ្តីការពារប្រទេសឥណ្ឌាចុះកិច្ចព្រមព្រៀងភស្តុភារសំខាន់មួយជាអាមេរិក

អាមេរិកនិងប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងភ័ស្តុភារសំខាន់មួយដែលអាចឱ្យកងកម្លាំងស.រ.អា. និង ឥណ្ឌាប្រើប្រាស់មូលដ្ឋាននៃប្រទេសនីមួយៗសម្រាប់ធ្វើការជួសជុលនិងការផ្តល់គ្រឿងផ្គត់ផ្គង់។

មន្ត្រីម្នាក់នៃក្រសួងការពារប្រទេសស.រ.អា.បាននិយាយប្រាប់ VOA ថាអនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរភ័ស្តុភារដែលហៅកាត់ថា LEMOA នេះត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃចន្ទ ដោយលោករដ្ឋមន្ត្រី

ការពារប្រទសស.រ.អា. Ash Carter និងលោក Manohar Parrikar រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា។ លោករដ្ឋមន្ត្រីការពារប្រទេសទាំងពីរនាក់បានយល់ព្រម«ជាគោលការណ៍»អំពីអនុស្សារណៈនេះនៅពេលដែលអស់លោកបានជួបគ្នានៅក្នុងប្រទេសឥណ្ឌកាលពីខែមេសា។

លោក Carter បានស្វាគមន៍លោក Parrakar នៅឯក្រសួងការពារប្រទេសស.រ.អា.ដែលនៅទីនោះ អស់លោកបានពិភាក្សាគ្នាអំពីការចាត់ទុកប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះថា ជាដៃគូខាងការពារប្រទេសដ៏ធំមួយរបស់ប្រទេស

អាមេរិក។ ការចាត់ទុកនេះបានត្រូវប្រកាសនៅក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងរដ្ឋធានី Washington កាលពីខែមិថុនា។

កិច្ចចរចាគ្នាកាលពីថ្ងៃចន្ទនៅឯក្រសួងការពារប្រទេសអាមេរិក ដែលជាជំនួបលើកទី៦រវាងអស់លោករដ្ឋមន្ត្រីទាំងពីរនាក់នេះ មានឡើងនៅមុនសមយុទ្ធប្រចាំឆ្នាំសំខាន់មួយរវាងកងកម្លាំងស.រ.អា. និងឥណ្ឌានៅក្នុងប្រទេសឥណ្ឌា៕

ប្រភព៖ VOA


​រ​ដ្ឋមន្រ្តីការពារប្រទេសឥណ្ឌាចុះកិច្ចព្រមព្រៀងភស្តុភារសំខាន់មួយជាអាមេរិក

អាមេរិក និងចិនរៀបចំបញ្ឈរអាវុធធ្វើសង្គ្រាមនៅក្នុងតំបន់សមុទ្រចិនខាងត្បូង

​រ​ដ្ឋមន្រ្តីការពារប្រទេសឥណ្ឌាចុះកិច្ចព្រមព្រៀងភស្តុភារសំខាន់មួយជាអាមេរិក

ពុំមាននរណាម្នាក់រងរបួសក្នុងគ្រោះថ្នាក់រថភ្លើងរត់ធ្លាក់ផ្លូវនៅភាគខាងត្បូងឥណ្ឌាព្រឹកម្សិលមិញ