លោក Donald Trump អំពាវនាវ​សុំ​ការគាំទ្រ​ពី​ជន​ស្បែក​ខ្មៅ ក្នុងការ​ជួបជុំ​ដែលមាន​ជន​ស្បែក​ស​ស្ទើរ​ទាំងអស់​ និពន្ធដោយ : VOA       August-30-2016, 8:19 am         14

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Donald Trump អំពាវនាវ​សុំ​ការគាំទ្រ​ពី​ជន​ស្បែក​ខ្មៅ ក្នុងការ​ជួបជុំ​ដែលមាន​ជន​ស្បែក​ស​ស្ទើរ​ទាំងអស់​​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ស​.​រ​.​អា​ខាង​គណបក្ស​សាធារណរដ្ឋ​បានធ្វើការ​អំពាវនាវ​ច្រើនដង​ជាថ្មីទៀត​ដើម្បី​ឲ្យ​មានការ​គាំទ្រ​ពី​ក្រុម​អ្នកបោះឆ្នោត​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​នៅក្នុង​កន្លែង​មិន​សម​ទំនង​សោះ គឺ​នៅក្នុង​ការប្រមូល​ម្តុំ​ជួបជុំ ដែល​នៅ​ទីនោះ​ក្រុម​អ្នកបោះឆ្នោត​សឹងតែ​ទាំងអស់​ជា​ក្រុម​ជន​ស្បែ​កស​។​

​លោក Trump បានធ្វើ​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​បែបផែន​ថ្មីៗ ដើម្បី​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​ស្បែក​ខ្មៅ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ការប្រមូលផ្តុំ​ជួបជុំ​ផ្នែក​នយោបាយ​មួយ​នៅក្នុង​រដ្ឋ​កសិកម្ម Iowa តំបន់​កណ្តាល​ភាគ​ខាងលិច​ស​.​រ​.​អា ដោយ​លោក​បាន​និយាយប្រាប់​ហ្វូងមនុស្ស ដែល​ភាគច្រើន​ជា​ជន​ស្បែក​ស​ថា លោក​បន្ទោស​គោលនយោបាយ​ច្រើន​ទសវត្សរ៍​មកហើយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​បណ្តាល​ឲ្យ​មាន​«​ស្ថានភាព​គួរ​ឲ្យ​សោកស្តាយ​នៅក្នុង​តំបន់​កណ្តាល​ក្រុង​ជាច្រើន​របស់​យើង​»​។​

​លោក Trump បាន​ហៅ​លោកស្រី Hillary Clinton ដែលជា​គូប្រជែង​របស់លោក មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ស​.​រ​.​អា​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ថា ជា​មនុស្ស​ដែល​យល់ថា​ខ្លួន​ត្រូវ និង​គ្រាន់បើ​ជានិច្ច ដោយ​មិនបាន​កែលម្អ​ស្ថានភាព​របស់​ក្រុម​ជន​ស្បែក​ខ្មៅ​និង​ពួក​ជន​អំបូរ Hispanic​។​

​លោក Trump បាន​និយាយថា «​ក្នុងឋានៈ​ជា​ឪពុក​ម្នាក់ ជា​អ្នក​កសាង​ម្នាក់ និង​ជា​ប្រជាពលរដ្ឋ​អាមេរិកាំង​ម្នាក់ វា​ជា​ការនាំ​ឲ្យ​អាក់អន់ចិត្ត​ដល់​ការយល់ឃើញ​របស់ខ្ញុំ​អំពី​រឿង​ត្រូវ​និង​ខុស នៅពេល​ឃើញ​នរណាម្នាក់​រស់នៅក្នុង​ស្ថានភាព​បែបនេះ​។ ពួកគេ​រស់នៅក្នុង​ស្ថានភាព​ដុនដាប​ណាស់ ដោយ​មិនអាច​ជឿ​បាន គឺ​អាក្រក់​ណាស់​»​។​

​ការស្ទង់មតិ​ខាង​នយោបាយ​នៅ​ទូទាំង​ប្រទេសជាតិ​បង្ហាញថា លោកស្រី Clinton នាំមុខ​ច្រើន​លើស​លោក Trump ក្នុងចំណោម​ក្រុម​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ​និង​ក្រុម​អ្នកបោះឆ្នោត​អំបូរ Hispanic ដែលជា ក្រុម​អ្នកបោះឆ្នោត​អាមេរិកាំង​មាន​កំណើន​យ៉ាង​លឿន​។ ចំណែកឯ​លោក Trump វិញ​នាំ​មុខតែ​បន្តិច​ក្នុងចំណោម​ក្រុម​អ្នកបោះឆ្នោត​ស្បែ​កស​។

​ក្រុម​វិភាគ​នយោបាយ​និយាយថា ការអំពាវនាវ​របស់​លោក Trump ដល់​ក្រុម​អ្នកបោះឆ្នោត​ជា ក្រុម​ជន​អំបូរ​ភាគតិច​មាន​គោលដៅ​ទាក់ទាញ​ក្រុម​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ និង​ក្រុម​អ្នកបោះឆ្នោត Hispanic ដែល​ភាគច្រើន​គាំទ្រ​លោកស្រី Clinton​។ ប៉ុន្តែ​ក៏​ជាការ​ខិតខំ​ប្រឹងប្រែង​មួយ​ដែរ​ដើម្បី​ឲ្យ​មានការ​គាំទ្រ​ច្រើនជាង​មុន​ពី​សំណាក់​ក្រុម​ស្ត្រី​និង​ពួក​សាធារណរដ្ឋ​មិន​និយម​ជ្រុល​ខាង​នយោបាយ​ដែល​ប្រហែលជា​ទោរទន់​ទៅ​គាំទ្រ​លោកស្រី Clinton ពីព្រោះ​ពួកគេ​យល់ឃើញថា លោក Trump ជា​មនុស្ស​ប្រកាន់ពូជសាសន៍​៕