ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធ័ម​ កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​កណ្ដាល​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឌី ស្រី​នូ អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-6182 បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​ឆ្លងផ្លូវ​ ពី​កើត​ទៅ​លិច​ក៏​ត្រូវ​ រថយន្ត​នោះ​បុក​ចំ​ យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ ប៉ើង​ប្រមាណ​ ១០​ម៉ែត្រ​ស្លាប់​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធ័ម​ក្រោម​សម្រែក​ស្រែក​ ទ្រហោយំ​ពី​សំណាក់​ជីដូន ព្រោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ធ្វើការ​ នៅ​ប្រទេស​ថៃ​អស់ ។

ក្រោយ​ពេល​កើតហេតុ ភ្លាម​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ភ្លាមនៅ វេលាម៉ោង៩និង០៥ នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ខណៈឈប់រថយន្ត ពេលចេញដំណើរមិន បានមើលមុខស្រាប់កិនក្មេងម្នាក់ ស្លាប់ភ្លាមតែម្តង តាមបណ្តោយផ្លូវ ជាតិលេខ៥ ‌ត្រង់ចំនុចក្រុមទី០៩ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ប្រភពពីកន្លែងកន្លែងកើត ហេតុបានឲ្យដឹងថា វេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ‌ត្រង់ចំណុចក្រុមទី៩ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី គ្រោះថ្នាក់ចរាចរណ៍ ០១កើតឡើង រវាងរថយន្តនិងកូនក្មេង បង្កដោយរថយន្ត០១តោនកន្លះ ០១គ្រឿង ម៉ាកKiA ពណ៌ស ពាកស្លាកលេខ បាត់ដំបង ២A-៩២៥៨ ទិសដៅពីបាត់ដំបងទៅភ្នំពេញ ‌អ្នក បើកបរឈ្មោះឌុក មឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិព្រៃដំរីឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកដល់ចំនុចខាងលើ‌‌ បានកិនកូនក្មេងម្នាក់ឈ្មោះ និត‌ ផានុត ភេទប្រុស អាយុ០៤ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

រថយន្តឈប់លក់ទឹកកកហើយបើកចេញ មិនបានមើលកូនក្មេងដើរ ពីមុខធ្វើឲ្យរថយន្តបុកពីក្រោយ ហើយកិនកូនក្មេងអោយស្លាប់តែម្តង ។

បច្ចុប្បន្ន:សាកសពកូនក្មេង ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ‌ ចំណែកជន សង្ស័យនិងរថយន្ត ត្រូវបាននគរបាល ប៉ុស្ត៏រដ្ឋបាលឃុំព្រៃតូច ឃាត់បញ្ជូនទៅអធិការស្រុកមោងឬស្សី រងចាំធ្វើការដោះស្រាយតាមច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម