​វិធី​ជំនាញ ក្នុង​ការបំបាត់​ការឈឺ​ជើង​ដោយ​ខ្លួនឯង​

​វិធី​ជំនាញ ក្នុង​ការបំបាត់​ការឈឺ​ជើង​ដោយ​ខ្លួនឯង​

​ការឈឺ​ជើង អាច​បណ្តាលមកពី​មូលហេតុ​ច្រើន ចាប់​ពី​ការ​រមួលក្រពើ និង​រលាក​សរសៃ​ចង​រហូតដល់​ការ​រលាក​សន្លាក់ រីក​សរសៃឈាម​វ៉ែន​នៅ​ជើង និង​ខូច​សរសៃប្រសាទ​។ ការឈឺ​ជើង អាច​ដោយសារ​តែ​គ្រេច​សាច់ដុំ ក្រោយពី​មាន​របួស ឬ​ពាក់​ស្បែកជើង​ទ្រ​ទម្ងន់​យូរពេក​។ ខាងក្រោម​នេះ គឺជា​វិធី​ខ្លះៗ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បង្ការ​ការឈឺ​ជើង​ធ្ងន់ធ្ងរ​។​

ពត់ពេន​សាច់ដុំ​ជើង​
វិធីសាស្ត្រ​មួយ ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការបង្ការ​ការឈឺ​ជើង ដោយសារតែ​ការ​រមួល​សាច់ដុំ​នោះ គឺ​ការ​ពត់ពេន​សាច់ដុំ​តែម្តង​។ រឿង​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រឹង ដល់​លំហូរ​ឈាម​ទៅ​កន្លែង​មាន​របួស​ទេ ប៉ុន្តែ ក៏​ជួយ​បន្ថកា​រតឹង​សាច់ដុំ ដើម្បី​បន្ថយ​ការឈឺ​សាច់ដុំ​បានដែរ​។

ងូតទឹក​ក្តៅ​ឧណ្ហៗ​
បើសិន​ជា​អ្នក មាន​បញ្ហា​ឈឺ​ជើង ចូរ​ងូតទឹ​កក្តៅ ដើម្បី​បន្ថយ​សាច់ដុំ​ទៅ​។ បើសិនជា​មិន​មាន​ទឹក​ក្តៅ​ងូត​ទេ អ្នក​អាច​ស្អំ​ទឹ​កក្តៅ នៅលើ​កន្លែង​ដែល​ឈឺ​នោះ ក៏​ជួយ​ខ្លះ​បាន​ដែរ​។ ការធ្វើ​បែប​នេះ នឹង​ពង្រឹង​ដល់រ​បត់​ឈាម​រត់ និង​បំបាត់​ការឈឺចាប់​។

ជ្រើសរើស​ស្បែកជើង​កីឡា ដែល​ត្រឹមត្រូវ​
រឿង​នេះ​មិន​មាន​មនុស្ស​ច្រើន ដឹង​ឡើង​ដែលថា ស្បែកជើង​កីឡា ដែល​ពាក់​មិនត្រូវ​ជើង អាច​ងាយ​នឹង​នាំឲ្យមាន របួស​ដល់​ជើងបាន ជាពិសេស ការ​គ្រេចជើង​តែម្តង​។ យក​ល្អ គួរតែ​ជ្រើសរើស​ស្បែកជើង​ទៅតាម​កីឡា ឬ​ទម្លាប់​នៃ​ការ​ហាត់ប្រាណ​របស់​អ្នក​តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។