​ចម្ងល់​អំពី ថ្នាំ​គ្រាប់​ពន្យារកំណើត ដែល​អ្នក​គួរតែ​ដឹង​

​ចម្ងល់​អំពី ថ្នាំ​គ្រាប់​ពន្យារកំណើត ដែល​អ្នក​គួរតែ​ដឹង​

​ទាក់ទង​នឹង​ចម្ងល់ អំពី​ថ្នាំ​គ្រាប់​ពន្យារកំណើត​នេះ ទំនងជា​មិន​សូវ​មាន​អ្នក​ឆ្ងល់​ច្រើន​ឡើយ ព្រោះថា វា​គឺជា​រឿង​ដែល​ងាយ​យល់ និង​ប្រើប្រាស់​។ ប៉ុន្តែ ក៏​មាន​ស្ត្រី​ខ្លះ នៅតែ​មិន​ទាន់​ដឹង​អំពី​វា​នៅ​ឡើយ​ដែរ ព្រមទាំង​បង្កើត​ជា​សំណួរ សួរ​មក​ខាង​យើងខ្ញុំ​ច្រើន​។ ដូច្នេះ សូម​មើល​សំណួរ និង​ចម្លើយ​ដូចខាងក្រោម​នេះ ៖

តើ​អ្វី​ទៅ​ជា​ថ្នាំ​គ្រាប់​ពន្យារកំណើត​?
ថ្នាំ​គ្រាប់​ពន្យារកំណើត គឺជា​ថ្នាំ​មួយ​ប្រភេទ ដែល​ផ្ទុក​ទៅ​ដោយ​អ័រម៉ូន ប្រូ​ហ្សេ​ស្តេ​រ៉ូន ដែល​ត្រូវ​លេប ដើម្បី​ការពារ​កុំឲ្យ​មាន​ផ្ទៃពោះ ហើយក៏​មិនឲ្យ​មក​រដូវ​ផងដែរ​។

តើ​ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​ប៉ុន្មាន​ប្រភេទ​ទៅ​?
សព្វថ្ងៃនេះ មាន​ថ្នាំ​គ្រាប់​ពន្យារកំណើត​ច្រើន​ប្រភេទ​ណាស់ ដែល​ដាក់​លក់​នៅលើ​ទីផ្សារ​យើង​។ យ៉ាងណាមិញ ថ្នាំ​គ្រាប់​ពន្យារកំណើត ដែល​មាន​អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូន គឺ​មាន​ច្រើន ហើយក៏​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជាង​ថ្នាំ​ដទៃទៀត​ដែរ​។

តើ​ថ្នាំ​នេះ ធ្វើការ​ដូច​ម្តេចទៅ​?
ជាធម្មតា អ័រម៉ូន​អឹ​សស្ត្រូ​ហ្សែ​ន នឹង​ត្រូវបាន​ផលិតឡើង ក្នុង​ពាក់កណ្តាល​ដំបូង​នៃ​វដ្ត​រដូវ (១៤​ថ្ងៃ​ដំបូង​) របស់​ស្ត្រី ដើម្បី​ភ្ញោ​ចដ​ល់​ភ្នាស​របស់​ស្បូន​ខាងក្នុង លូតលាស់​កាន់តែ​ក្រាស់​។ សម្រាប់​ពេល​ពាក់កណ្តាល​នៃរ​ដ្ត​រដូវ (១៤ ថ្ងៃ​បន្ទាប់​) ចុងក្រោយ នឹង​មាន​ការផលិត​អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូន ដើម្បី​ជួយ​ដល់​ការលូតលាស់ ភ្នាស​របស់​ស្បូន​ខាងក្នុង​កាន់តែ​ល្អ​។ ដូច្នេះ នៅពេល​អ័រម៉ូន​មួយ​នេះ​ថយ​ចំនួន ភ្នាស​ដែល​ដុះ​បន្ថែម​នោះ នឹងរ​បេះ​ចេញ​ក្លាយទៅជា​ឈាមរដូវ​។ ប៉ុន្តែ នៅ​ពេល​អ្នក ប្រើ​ថ្នាំ​ពន្យារកំណើត ដែល​មាន​អ័រម៉ូន​ប្រូ​ហ្សេ​សស្តេ​រ៉ូន វា​នឹង​មិន​ធ្វើឲ្យ​រាងកាយ ធ្លាក់​ឈាមរដូវ​ដូច​សព្វមួយដង​ឡើយ ដែល​ក្នុង​បំណង​ពន្យារកំណើត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។